ពិតជាសំណាងណាស់ ! កុមារាពីរនាក់បងប្អូន ដែលអាចនិយាយបានច្រើនភាសាក្នុងពេលលក់វត្ថុអនុស្សាវរីយ៍ នៅក្រុងអង្គរពេលនេះ....
-

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទេពកោសល្យរបស់កុមារាពីរនាក់បងប្អូន ដែលអាចនិយាយបានច្រើនភាសាក្នុងពេលលក់វត្ថុអនុស្សាវរីយ៍នោះ នៅថ្ងៃចន្ទ ទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួនដល់កុមារា ធុច សាលីក អាយុ ១៤ឆ្នាំ និងកុមារា ធុច ទិត្យា អាយុ ១១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពរស់នៅ និងបន្តការសិក្សារហូតដល់ចប់ចុងចប់ដើមក្លាយជាធនធានមនុស្សដ៏ពូកែរបស់សង្គមជាតិ។