កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះបុរសម្នាក់បានរៀបរាប់ហេតុការណ៍ដ៏ព្រឺព្រួចខ្លះៗកើតឡើងនៅភ្នំបូកគោខណៈគាត់ទៅថត Pre-wedding ។

គាត់រៀបរាប់ថា៖ បើមិនជឿកុំប្រមាថ! ! ! រឿងដែលមិនគួរអោយជឿអំឡុងពេលថតPre-wedding!!! បីកន្លែងដែលបានថតនៅលើភ្នំបូកគោដូចរូបខាងក្រោម: រឿងរ៉ាវច្រើនណាស់ដែលកើតមាននៅពេលដែលក្រុមការងាររបស់ពួកយើងថតរូប Pre-Wedding នៅលើកំពូល ភ្នំបូកគោ ...! !មានទាំងអ្នកឃើញរូបភាពមុនថតមានទាំងអ្នកចង់លោតពីថ្មមួយទៅថ្មមួយកាត់ជ្រលងមានទាំងអ្នកអង្គុយញាំបាយម្នាក់ឯង តែនិយាយតែឯង មានច្រើនទៀត...តាមផ្លូវត្រលប់មកវិញ ក្មេងលោតកាត់ជ្រលង ប្តីប្រពន្ធ និងកូនជិះម៉ូតូចូលឡាន ឆ្កែ រត់ចូលឡាន ពស់ថ្លាន់វាចូលឡាន មានអ្នកសន្លប់អត់ដឹងខ្លួន តែពេលសែនតាមផ្លូវ និងពាក់ខ្សែកព្រះអោយស្រាបតែដឹងខ្លួនដល់ភ្នំពេលមានគេចូលក្រុមការងារម្នាក់ទៀត។

បើរៀបរ៉ាប់គឺវែងឆ្ងាយពេកហើយ តែគ្រាន់តែចង់ប្រាប់បងប្អូនឲ្យប្រុងប្រយ័ត្ន រាល់ពាក្យសម្តី កាយវិការ ។ ខ្ញុំក៏មិនដែលជឿរលើ រឿងអបិយជំនឿដែរ តែពេលនេះកើតលើខ្លួនខ្ញុំផ្ទាល់តែម្តង ...ភ្លឺភ្នែក...ព្រឺខ្នង ព្រឺសម្បុរ បាស់សក់ មិនទាន់បាត់ទេ។ »



Credit: Sim Soktouch