ជួយស៊ែរឲ្យថ្នាក់លើដឹងផង...ផ្ទះខ្ញុំនេះចោរចូលគាស់មិនក្រោម១០ដងទេ ប្តឹងប៉ូលីស មេឃុំស្អីក៏គ្មានបានការដែរ ឥឡូវលែងមានអ្នកហ៊ានគេងនៅផ្ទះហើយ
ណារ៉ា
-

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅម្សិលមិញនេះមានគណនេយ្យហ្វេសប៊ុកឈ្មោះ Lanin Linna នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានបង្ហោះសារអំពាវសុំអោយមានប៉ូលិសចុះអន្ដរាគមន៍ពីករណីចោរគាស់ផ្ទះជាញឹកញាប់ ។

គាត់បានសរសេររៀបរាប់ថា៖ «Help me to share this post to reach police officers!ផ្ទះខ្ញុំនេះចោរចូលគាស់មិនក្រោម១០ដងទេ។ ប្តឹងប៉ូលីស មេឃុំស្អីក៏គ្មានបានការដែរព្រោះមិនឃើញបញ្ចេញសកម្មភាពអីទាំងអស់។ ឡើងលែងមានអ្នកទៅគេងហើយ។ សុំសួរអស់លោកមន្ត្រីពាក់ព័ន្ធដែលរាល់ថ្ងៃចាយលុយរាស្ត្រថា រាល់ថ្ងៃធ្វើអីគេខ្លះដើម្បីរាស្រ្តដូចខ្ញុំ។ បើធ្វើមិនបានកុំយកប្រាក់ខែ។

ចោរគាស់ឡើងដល់ថ្នាក់ទិញតែសោរក៏ក្រដែរ ហើយនិយាយពីសោរវិញចង់អាតម្លៃដាច់គេម៉េចក៏គាស់បានដែរ។ បើតាមចិត្តខឹង ចង់តែហែកសាច់វាជាដុំៗទេ។

ជាចុងក្រោយ ក្នុងនាមខ្ញុំជាជនរងគ្រោះ ខ្ញុំសុំអោយមន្ត្រីថ្នាក់លើនៃខេត្តរតនគិរីជួយពង្រឹងដល់មន្រ្តីថ្នាក់ក្រោមផង អាណិតរាស្រ្តដូចខ្ញុំ អោយតែបែបហ្នឹងដឹងតែគ្មានសល់អីទេ។

ទាំងចោរទាំងប៉ូលីសឡើង Don’t give a fuck mg mos@ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី»៕