ទីតាំងហាងអិនធីណេតមួួយកន្លែង យីហោ EVERYDAY NET ដែលបើកភ្នាល់បាល់ ល្បែងសុីសងខុសច្បាស់បានយ៉ាងរលូន ក្នុងខណ្ឌចំការមន តែអាជ្ញាធរខណ្ឌចំកាមន ហាក់គ្មានវិធានការចុះត្រួតពិនិត្យសោះ សង្ស័យមានការត្រូវគ្នាជាមួយម្ចាស់ទីតាំង ដើម្បីលាភសក្ការៈចូលហោប៉ៅ....!!!
-

ភ្នំពេញៈ តាមប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យដឹងថា ទីតាំងហាងអិនធីណេតមួួយកន្លែង ដែលស្លាកយីហោ EVERYDAY NET ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧៨ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ ដែលបើកភ្នាល់បាល់ ល្បែងសុីសងខុសច្បាស់ បានយ៉ាងរលូននេះ ដោយសារមានអ្នករត់ការយ៉ាងខ្វាត់ខ្វែង ដើម្បីកុំឲ្យអជ្ញាធរចុះពិនិត្យទីតាំងអិនធីណេតនេះ តែអាជ្ញាធរខណ្ឌចំការមន ហាក់គ្មានវិធានការចុះត្រួតពិនិត្យសោះ សង្ស័យមានការត្រូវគ្នាជាមួយម្ចាស់ទីតាំង ដើម្បីលាភសក្ការៈចូលហោប៉ៅ។

 

គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯក ឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ។ បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យបង្រ្កាប អោយអស់រាល់ទីតាំងបើកបង្កប់ ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអ៊ិនធរណេតបង្កប់ល្បែងស៊ីសង ភ្នាល់តាមអនឡាញ ក្នុងរាជធានីភ្នំពេញ ប៉ុន្ដែមិនទាន់ឃើញធ្វើការចុះបង្រ្កាបនោះទេនៅតែឃើញទីតាំងអិនធីណេត នៅបន្តបើកផ្តល់ឱកាស ឲ្យអ្នកញៀនល្បែងចូលលេងដដែលមិនឃើញ ចុះទៅសាកសួរ ឬពិនិត្យបង្ក្រាបឡើយ ៕