ពេជ្រ ថៃ បាននាំភាពផ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកគាំទ្ររបស់ខ្លួនដោយសារតែ......
ភ្នំពេញ៖ កាលពីប៉ន្មានថ្ងៃមុននេះ ម្ចាស់ពានរង្វាន់ The Voice kids រដូវកាលទី១ គឺកុមារា ពេជ្រ ថៃ បានឡើងអន្រួនឆាករហង្សមាសបានធ្វើឲ្យផ្អើលអស់អ្នកគាំទ្រដោយសារតែវត្តមានរបស់ កុមារា ពេជ្រ ថៃ រូបនេះយ៉ាងខ្លាំង និងមានអ្នកគាទ្របានប៉ងសំថតរូបស៊ែលហ្វី ជាមួយទៀតផង ខណៈកុមារា ថៃ លើកយកបទ «Sorry មួយលានដង»សំនៀងដើមរបស់ ខេមរៈ សិរីមន្ត មកបកស្រាយនោះ ក៏លែងផ្ទុះការរិះគន់ថា ច្រៀងមិនកើត ឬ ច្រើនមិនល្អទៀតឡើយ ត្បិតកុមារារូបនេះប្រឹងស្រែកតឹងសរសៃក ដើម្បីឲ្យសំឡេងឡើងដល់តុង។

ការបង្ហាញភាពហានក្លាលើឆាកដ៏អស្ចារ្យប្រជុំមនុស្សកុះករបាញ់ខ្សែនេត្រាចំកុមារា ពេជ្រ ថៃ ស្របពេលតែមួយនោះ ម្ចាស់ពាន The Voice Kids រដូវកាលទី១ បានផ្លាស់ពីបទ «Sorry មួយលានដង» ចូលទៅបទថ្មី ដែលចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ រួមជាមួយការបញ្ចេញទឹកមុខ និង រាំទៀតនោះ មហាជនលាន់មាត់មួយរំពេចថា «អស្ចារ្យមែន»។មានវីដេអូ






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។