បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ៉ី សុខស្រៀង បានបង្ហោះវិដេអូ និងរូបភាពជាច្រើនសន្លឹក ពីជីវិតរបស់លោកពូម្នាក់ ដែលកំពុងតែមានជំងឺ ហើយគ្មានប្រាក់ដើម្បីព្យាបាលខ្លួន។ បើតាមវិដេអូដែល លោក អ៉ី សុខស្រៀង បានរៀបរាប់ថា លោកពូ ត្រូវកូនៗ បោះបង់ចោល ហើយមករស់នៅជាម្តាយចំណាស់ ទាំងវេទនា។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ក៏បានរៀបរាប់យ៉ាងដូចនេះថា " ថ្ងៃទី១២ ខែ១១វិច្ឆិកា ឆ្នាំ២០១៨ #លើកដៃសំពះសុំថវិកាទៅពេទ្យព្យាបាលជំងឺ ព្រោះតែប្រពន្ធ......។
អាណិតណាស់ ៚ បងប្រុស កែវ តូច អាយុ៤២ឆ្នាំ មានជំងឺជាច្រើនមុខគ្មានថវិកាទៅពេទ្យព្យាបាល បានលើកដៃសំពះសុំឲ្យសប្បុរសជនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុក ជួយជាថវិកាដើម្បីបានទៅមន្ទីរពេទ្យព្យាបាលជំងឺឲ្យបានជារស់និងគេ បងប្រុសធ្លាក់ខ្លួនឈឺព្រោះតែប្រពន្ធបានទុក្ខលោកឈប់រវីរវល់ ធ្វើឲ្យគាត់ពិបាកចិត្តក៏ធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ពេលនេះ។
បងប្រុស កែវ តូច រស់នៅក្នុងភូមិគីឡូ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណុចផ្លូវចូលវត្តម៉ុងចិន បតឆ្វេងតាមផ្លូវរថភ្លើងប្រហែល៣០ម៉ែត្រ។
ខ្ញុំសូមអំពាវនាវ : ទៅដល់សប្បុរជនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុក មេត្តាជួយឲ្យគាត់បានថវិកាបន្តិចបន្តូចទៅពេទ្យព្យាបាលជំងឺផង។
(#???☎️?092754776/0968447487????"។



មានវិដេអូ៖
ប្រភព៖ អ៉ី សុខស្រៀង