វ៉ាង ស្រីណូ បានជូនរថយន្តទំនើបដល់អ្នកមានគុណទាំងពី ក៏រួមមកជាមួយនូវសារអប់រំមួយចំនួនទៀត......!!!
-

ភ្នំពេញ៖ នាង វ៉ាង ស្រីណូ  មានងារជាតារាសម្តែងស្រីសិចសុី ហើយរស់នៅក្នុងភាពហឺុហារក្រៅវិថីសិល្បះតែងបង្ហាញពីទឹកចិត្តសប្បុរស​ជួយដល់អ្នកក្រីក្រលំបាកក៏បានធ្វើឲ្យមហាជនលាន់មាត់កោតសរសើរថ្មីក្នុងទង្វើរធ្វើដាក់អ្នកមានគុ​ណ​។ ដោយក្នុងរូបភាពជាច្រើនសន្លឹកក៏រំលេចចេញឡើងក្នុងចេតនាឲ្យមហាជនបានឃើញពីភាពកតញ្ញូ ដែលខ្លួន​ទិញកាដូជូនអ្នកមានគុណ រថយន្ត Lexus ស៊េរីថ្មី បន្ថែមជាមួយពាក្យរៀបរាប់បង្កប់ដោយអត្ថន័យដែរថា«ជូនកា​ដូ​ឡានថ្មីដល់អ្នកមានគុណ ! ធ្វើបុណ្យទាន់ខែភ្លឺ!»។

ក្នុងសំណេររៀបរាប់ដដែលនោះក៏បន្ថែមទៀតថា«អ្នកមានគុណស្រលាញ់អី ចង់បានអី បើកូនមានសមត្ថភាពបំ​ពេ​ញបំណងលោកបានកូននឹងធ្វើវាដើម្បីអោយលោកទាំងពីររីករាយភ្លាម! អ្នកមានគុណគាត់មានប្រសាសន៍ថា​គា​​ត់ស្រលាញ់ឡាន Lexus ណឹងគាត់មិនចង់បានឡានអីផ្សេងទេ !ទោះអោយអាថ្លៃជាងណឹងក៏គាត់មិនយកដែរ! ចឹងមានតែតំរូវតាមចិត្តគាត់កូនស្រលាញ់លោកទាំងពីរ»។ ជាមួយទង្វើរចេះតបស្នងដឹងគុណឪពុកម្ដាយរបស់វ៉ាង ស្រីណូ នេះបណ្ដាអ្នកគាំទ្រម្នាក់ចូលខមិនភ្លាមថា«បង សំណាងណាស់ដែល មានលោកទាំងពីរ ខ្ញុំចង់សងគុណគា​​ត់ ក៏មិនបានដែរ ព្រោះ​​គាត់បានទៅចោលខ្ញុំបាត់ហើយ»។