សុីសាច់ឆ្កែហើយ ថោកជាងឆ្កែទៀត!!! យុវជនមាឌតូចចិត្តឆាវម្នាក់ ផឹកសុីក្លែមសាច់ឆ្កែ បែកគំនិតឡើងលើផ្ទះ ចាប់រំលោភកូនគេ តែម៉ែឪដឹងទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច
-

ខេត្តកណ្តាលៈ កាលពីវេលាម៉ោង១ៈ២០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ យុវជនមាឌតូចចិត្តឆាវម្នាក់ មានឈ្មោះសេង ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ត្រូវឪពុកម្តាយ កុមារីរងគ្រោះម្នាក់ មានឈ្មោះ វ.ស.ណ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅភូមិ-ឃុំកើតហេតុ។ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីប៉ងចាប់រំលោភសេពសន្ថវៈ លើកុមារីរងគ្រោះ តែត្រូវប្អូនស្រីដេក ជាមួយដឹងទាន់ ប្រាប់ឪពុកម្តាយ។

នៅមុនពេលកើតហេតុ ជនសង្ស័យបានយកសត្វឆ្កែ ទៅផ្ទះរបស់ជនរងគ្រោះ ដើម្បីធ្វើម្ហូបក្លែមជាមួយបងថ្លៃជនរងគ្រោះ។ ក្រោយ មកជនសង្ស័យបានឡើងទៅលើផ្ទះរបស់ជនរងគ្រោះ លាក់ខ្លួនពួនសំងំ នៅក្បែរកន្លែងដេក ខណៈដែលជនរងគ្រោះ និងប្អូនបានដេកលក់ ជនសង្ស័យបានធ្វើសកម្មភាព ស្ទាបអង្អែលជនរងគ្រោះ បំណងប៉ងចាប់រំលោភសេពសន្ថវៈ តែប្អូនស្រីជនរងគ្រោះ ដែលដេកជាមួយ បានភ្ញាក់ឃើញទាន់ ហើយក៏ស្រែកហៅឪពុកម្តាយឲ្យជួយ។ ភ្លាមនោះឪពុកម្តាយ និងបងប្អូនជនរងគ្រោះ បានស្ទុះទៅឃាត់ជនសង្ស័យ រួចទូរស័ព្ទប្តឹងមកកម្លាំងសមត្ថកិច្ច ឲ្យនាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាន នគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការអនុវត្តន៍ តាមនីតិវិធីផ្លូវច្បាប់ ៕