មិនហ៊ានខ្លាំងជាមួយបងទេ ទុកឲ្យបងខ្លាំងម្នាក់ឯងចុះ!!! អ្នកក្លាហានភូមិ​ក្រាំងចេកម្នាក់ ស្រវឹងស្រា បើក​ម៉ូតូបំ​បុក​រនាំង​ការពារ​ក្នុង​ពិធី​ប្រណាំងទូក​អុំ នៅ​ដងស្ទឹង​ព្រែក​ត្នោត និង​បាន​ស្រែក​ឡូឡា ជេរប្រមាថ​ដល់​មន្ដ្រីនគរបាល​ថា ​ខ្លួន​ជា​អ្នកស្រុក​ក្រាំងចេក នៅ​ឧដុង្គ ស្គាល់​អត់.!!! កុំ​ចង់​ខ្លាំង.!!! អា នគរបាល​កំប៉ិកកំប៉ុក
-

កំពង់ស្ពឺៈ កាលពីរសៀល​ថៃ្ង​អាទិត្យទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​គោល ដៅ​ការពារ មុខ​សាលា​ខេត្ដ​កំពង់ស្ពឺ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយយុវជន​ម្នាក់ មាន​ឈ្មោះ ​វ៉ាត ណាវិន ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ក្រាំងចេក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ។ បាន​បើក​ម៉ូតូ មួយគ្រឿង ម៉ាក Honda Dream NCX C125 ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ស្ពឺ 1K-9539 គ្មាន​កញ្ចក់​មើល​ក្រោយ គ្មាន​មួកសុវត្ថិភាព បាន​បើក​បំ​បុក​រនាំង​ការពារ​ក្នុង​ពិធី​ប្រណាំងទូក​អុំ ផ្កាចារ​នៅ​ដងស្ទឹង​ព្រែក​ត្នោត និង​បាន​ស្រែក​ឡូឡា ជេរប្រមាថ​ដល់​មន្ដ្រីនគរបាល​ដែល​កំពុងតែ​បំពេញភារកិច្ច​ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់​នៅ​គោលដៅ​ខាងលើ ​ដោយបាន​ប្រើស​ម្ដី​អួត​ក្អេងក្អាង​ថា ​ខ្លួន​ជា​អ្នកស្រុក​ក្រាំងចេក នៅ​ឧដុង្គ ស្គាល់​អត់.!!! កុំ​ចង់​ខ្លាំង.!!! អា នគរបាល​កំប៉ិកកំប៉ុក យើង​ចង់​ជិះ​ម៉ូតូ​ចូលទៅ​វេទិការ​អុំទូក​មិច​មិនបាន ហេតុ​អី​ឃាត់​ម៉ូតូ​ដាក់​បារាស់​ហ្នឹង​មាន​សុំ​ថ្នាក់លើ​នៅ (បញ្ជាក់ថា​នៅ​ខេត្ដ​កំពង់ស្ពឺ ​មានការ​រៀបចំ​ពិធី​ប្រណាំងទូក​អុំ អបអរសាទរ​ក្នុង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ជា​បុណ្យប្រពៃណី​ជាតិខ្មែរ) 

ក្រោយ​ឃាត់ខ្លួន​យុវជន​ទំពាំង​ស្នង​ឫស្សី ជំនាញ​ចរាចរណ៍​ខេត្ដ​ បាន​ពិនិត្យឃើញថា​ យុវជន​នេះ​ មាន​ជាតិ​អាល់កុល 0.60 មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ ខ្យល់​ដែល​លើសពី​កំរិត​នៃ​ច្បាប់​កំណត់ ដែល​ត្រូវធ្វើការពិន័យ​ជា​ប្រាក់​ប្រមាណ ម្ភៃ​ម៉ឺន​រៀល​គត់​ និង​ដកហូត​មធ្យោបាយ​យានជំនិះ​ ទុក​មួយរយៈ​ពេល​ មិន​គិ​ត​អំពី​អំពើ​ល្មើស (បទល្មើស​ព្រហ្មទណ្ឌ) ករណី​ពាក់ព័ន្ធ​បទល្មើស​ផ្សេងទៀត​ គឺ​ត្រូវតែ​ចាត់ការ​តាម​នីតិវិធី បច្ចុប្បន្ន​យុវជន​ទំពាំង​ស្នង​ឫស្សី ខាងលើ​ជំនាញ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ៕