សូមជួយដល់គាត់ផង...តារាសម្តែង នៅ ណាវីន ស្ថានភាពកាន់តែធ្ងន់ធ្ងរ កំពុងដង្ហោយរកជំនួយ...
-

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី កញ្ញា នៅ ណាវីន ក៏ធ្លាប់បានបង្ហោះពីស្ថានភាពជំងឺ កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ  ខណៈដែលកំពុងតែដង្ហោយរកសប្បុរសជន ដើម្បីជួយផងដែរ ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានបង្ហោះសារ អមជាមួយនឹងរូបភាព ព្រមជាមួយខ្លឹមសារថា "ដឹងកាលមានលុយគ្រប់ទៅដូរក្រទៀនទេបងប្អូនអេីយ តែនាងខ្ញុំមិនអស់សង្ឃឹមទេ ខ្ទេចខ្ទីអស់ហេីយ សួរពេទ្យហេីយ ពេទ្យថាបែកគ្រាប់ឈាម?????"។


គួរបញ្ជាក់ផងដែរ តារាស្រីរូបនេះ បានធ្លាក់ខ្លួនឈឺជាច្រើនខែមកហើយ ខណៈពេលនេះជំងឺរប​ស់បងស្រី ត្រូវការថវិការជាច្រើន ដើម្បីធ្វើការប្តូរគ្រលៀន ហើយជំងឺនេះផងដែរ ត្រូវការប្រាក់ក្នុងការវះកាត់ដល់ទៅ៥ម៉ឹនដុល្លាឯណោះ ដូចនេះសូមបងប្អូន និងសប្បុរសជនទាំងអស់មេត្តាជួយជាថវិការបន្តិចបន្តួចដើម្បី ជួយដល់បងស្រី ណាវីនផង៕


ប្រភព៖ នៅ ណាវីន