ថ្មីចែស!... បុរសជនជាតិអា​ល្លឺ​ម៉ង់​ម្នាក់ វាយប្លន់យកម៉ូតូ របស់ពលរដ្ឋខ្មែរ ដែល​ជិះតាមផ្លូវ ព្រោះតែ...
-

មណ្ឌលគិរី​ ៖​ ជនបរទេសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទ វាយប្លន់យកម៉ូតូរបស់ពលរដ្ឋខ្មែរ ដែល​ជិះតាមផ្លូវយកទៅលាក់ទុកនៅផ្ទះជួលរបស់ខ្លួន  រួចហើយដោះគ្រឿងបន្លាស់ចេញ ក្នុងគោលបំណងមិនឲ្យម្ចាស់រកឃើញ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៤៦នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិត​នៅ​ភូមិ​ចំបក់​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។​


ជនសង្ស័យមានឈ្មោះថា  christopher​ alexender​ (គ្រី​ស្តូ​ហ្វើ​ អា​លិច​សែន​ឌ័​រ)​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​អា​ល្លឺ​ម៉ង់​ កាន់លិខិតឆ្លងដែនលេខ C4KX801XC ស្នាក់​នៅ​បណ្តោះអាសន្ន​ផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​ដើម​ស្រល់​ សង្កាត់​មនោ​រម្យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។​


សមត្ថកិច្ចបានប្រាប់ថា ​ជនសង្ស័យ​ខាងលើ​ មាន​សារធាតុ​ញៀន​ (​វិជ្ជមាន​)​ និង ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕


ដោយ៖ វិសុទ្ធ