ស្ពាននៅកំពង់ឆ្នាំង ១ទៀតហើយ ត្រូវបានបាក់ខ្ទេចខ្ទី ដោយសារតែដោយសាររថយន្តធុនធំ ដឹកឈើលើសទម្ងន់
-

កំពង់ឆ្នាំង ៖ កាលពីយប់ថ្ងៃទី ​១២ ខែវិច្ឆិកា ឆ្នាំ២០១៨  ស្ពាននៅខេត្តកំពង់ឆ្នាំង បានបាក់ខ្ទេចខ្ទី ដោយសាររថយន្តធុនធំដឹកឈើលើសទម្ងន់ ដែលហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ ពី​ក្រាំង​ស្រម៉ ទៅ​រលាំង​នាគ ដែល​មាន​ទីតាំង​ឋិត​នៅ​ក្នុងស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។


លុះដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ រថយន្ត​បង្ក​នៅ​មិន​ទាន់​ស្ទូច​ចេញពី​ទីតាំង​កើតហេតុ​នៅឡើយ​​ទេ ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​យ៉ាង​ខ្លាំង ។


សូម​បញ្ជាក់​ថា នៅ​ក្នុង​ខែវិច្ឆិកា​នេះ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ស្ពាន​២​ហើយ ដែល​ត្រូវ​បាក់​ដោយសារ​តែ​រថយន្ត​ធុន​ធ្ងន់​ដឹក​លើស​ទម្ងន់ តើ​អាជ្ញាធរ និង​អង្គភាព​ដែល​ពាក់ព័ន្ធ​គួរ​មាន​ចំណាត់ការ​បែប​ណា​ទៅ​លើ​រថយន្ត​ទាំង​អស់នេះ? ៕


ដោយ៖ អាខ្មៅ