ថ្មីទៀតហើយ! កុំចាំដល់ពេលដែលបាត់បង់ ទើបនឹកស្តាយក្រោយ ត្រូវចេះមើលថែ និងផ្តល់ក្តីស្រលាញ់ ទើបជាការល្អ..."បាត់បង់" ជាបទចំរៀងថ្មីរបស់ សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ចេញជា MV ហើយ... (មានវិដេអូ)
ប្រិយមិត្តពិតជាបានស្គាល់យ៉ាងច្បាស់នូវវត្តមានរបស់កូនប្រុសតារាចំរៀងលោកព្រាប សុវត្ថិ ដែលមានរូបសម្បត្តិ ព្រមជាមួយនឹងទេពកោសល្យ ចំរៀង និងរាំមិនចាញ់តារារៀមច្បងឡើយ។

តារាប្រុសរូបសង្ហារ លោក សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ក៏បានចេញបទចំរៀងថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា "បាត់បង់"។ ក្នុងបទចំរៀងមួយបទនេះ ពិតជាបង្កប់ទៅដោយអត្តន័យឈឺចាប់ខ្លាំងណាស់ នៅពេលដែលអ្នកបាត់បង់នៅអ្វីមួយ ជាពិសេសមនុស្សដែលយើងស្រលាញ់។

ពិតណាស់ ការបាត់បង់ គ្មានមនុស្សណាម្នាក់ចង់ជួប និងប្រាថ្នានោះទេ តែបើយើងមិនចេះថែរក្សាឲ្យបានល្អ នោះថ្ងៃណាមួយយើងនឹងបាត់បង់វាដោយមិនដឹងខ្លួន ជាពិសេសមនុស្សនៅក្បែរខ្លួន កុំចាំទាល់តែគេចេញទៅទើបនឹកឃើញស្តាយក្រោយឲ្យសោះ។












មានវិដេអូ៖
ប្រភព៖ Rasmey Hang Meas
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។