យើងសន្យាមួយគ្នាច្រើនណាស់​ បងថាចាំមើលប្អូនរៀនចប់ តែឥឡូវប្អូនរៀនមិនចប់ទេណា ហេតុអីបងទៅលឿនម្ល៉េះ?
-

ប្អូនស្រីរបស់និស្សិតខ្មែរដែលបានស្លាប់នៅប្រទេសថៃ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនទាំងអារម្មណ៍ក្តុកក្តួល ព្រមជានឹងទឹកភ្នែកថា​៖


"បងខ្ញុំគាត់ទើបទៅថៃវិញថ្ងៃអាទិត្យសោះ​ ថ្ងៃច័ន្ទមានអ្នកខាងថៃcallមកប្រាប់អោយធ្វើចិត្ត...​បងសល់តែមួយឆ្នាំទៀតចប់អនុបណ្ឌិតហើយមិចលឿនម្លេះ ? ។

ខ្ញុំមិនជឿទេ​ ខ្ញុំទទួលយកមិនបានទេ​ តាំងពីតូចធំគាត់ជាអ្នកអប់រំ​ ណែនាំ​ បង្ហាញតែផ្លូវល្អដល់ខ្ញុំហើយគាត់ធ្វើតែអំពើល្អទេ​ អ្នកណាៗក៏ស្រឡាញ់ចូលចិត្តដែរ​ ?។

បងតែងតែយាយថាចាំមើលពេលហែងរៀនចប់​ លូវប្អូនរៀនមិនទាន់ចប់ទេណា​ យើងសន្យាមួយគ្នាច្រើនណាស់​ ចង់ប្រាប់បងថាប្អូនស្រឡាញ់បងខ្លាំងៗបំផុត​ ខ្ញុំគ្មានអារម្មណ៍ក្នុងខ្លួនទេ​ ?។

​ សូមអោយបងបានទៅកន្លែងដែរបងចង់ទៅណា​ ទៅអោយបានសុខបង​ កុំបារម្ភពីអ្នកផ្ទះ​អី​ ខ្ញុំចេះចាត់ចែងហើយ​ ? ហើយខ្ញុំនឹងធ្វើតាមអ្វីដែរបងធ្លាប់ប្រដៅកន្លងមក"។



ប្រភព៖ Arith Sokun