បន្ទាយមានជ័យ ៖ ក្រោមមេឃតែមួយ វាសនា ខុសគ្នា! ប្តីប្រពន្ធ២នាក់ កំពុងតែរស់នៅរងទុក្ខវេទនាខ្លាំងមែនទែន ដោយសារតែភ្នែកក៏ពិការ ជើងក៏ស្វិត រាល់ថ្ងៃពីនាក់ប្តី ប្រពន្ធព្រមទាំងកូន ដើររើសអេតចាយ សម្រាប់ចិញ្ចឹមជីវិត មើលហើយពិតជាកំសត់ខ្លាំងណាស់។

គ្រួសារដ៏កំសត់មួយនេះ ត្រូវបានគេស្គាល់ថា សួន ទិត្យ មានអាយុ៣០ឆ្នាំ ប្រពន្ធមានឈ្មោះ ពៅ ធីតា អាយុ២៩ឆ្នាំ និងមានកូនស្រីក្នុងបន្ទុកមានឈ្មោះ ចាន់ សំណាង អាយុ៤ឆ្នាំ ពួកគាត់រស់នៅក្នុងភូមិ បន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកជ្រៅ ខេត្តបន្ទាយមានជ័យ។

បើយោងតាមវិដេអូឃ្លីខ្លីមួយនេះ បានបង្ហាញរូបភាពយ៉ាងច្បាស់ ពីសកម្មភាពរបស់ពូមីងព្រមទាំងកូន ដែលកំពុងតែនៅលើរទេះរុញ ដោយប្តីជាអ្នករុញពីក្រោយ ប្រពន្ធ។ នៅក្នុងវិដេអូប្រហែលជាប្រមាណ ៤វិនាទី នោះ យើងសង្កេតឃើញថា បុរសជាប្តីមានសភាពពិការជើង ហើយដៃទាំងពីរុញរទេះពីក្រោយ ឲ្យប្រពន្ធនិងកូនស្រីបានជិះស្រួល។

បុរសជាប្តីបានប្រាប់ឲ្យដឹងថា ដីដែលគាត់ធ្លាប់រស់នៅពីមុននោះ គឺជាដីរបស់គេ ហើយម្ចាស់គេក៏បានលក់ទៅឲ្យអ្នកផ្សេង។ ពេលនេះគាត់គ្មានផ្ទះសំបែងសម្រាប់រស់នៅទេ ព្រោះក្រោយពីចាកចេញពីផ្ទះសំបែងមក គាត់គ្មានប្រាក់សូម្បីតែមួយរៀល។

ដូចនេះសូមសប្បុរសជនមេត្តាជួយដល់ពួកគាត់ផង រាល់ថ្ងៃប្រឹងរកមកដើម្បីឲ្យតែកូនបានញាំុឆ្អែត និងឲ្យរស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុនណោះ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup បានប្រាប់រៀបរាប់ថា "គួអោយអាណិត្ត ណាស់ ប្រពន្ធខូចជើងទាំងពី ប្ដីស្វិតជើងមួយ រួញប្រពន្ធរ ដើរើសអេតចាយ ដើម្បី ចឹញ្ចឹម ជីវិត រស់នៅ គ្មានផ្ទះ សំបែង សុំផ្ទះគេនៅ ពួកគាត់រស់នៅភូមិ អូ3ជាន់ ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ សូមអំពាវនាវ ដល់ ពុកម៉ែ បង ប្អូនមេត្តា ជួយ ឧបត្តម្ភ ដើម្បី លើកទឹកចិត្ត ដល់ពួកគាត់ផង Nimith Keo 093633500"។






មានវិដេអូ៖