សុំអនុវត្តន៍ច្បាប់អោយរាស្ត្រគោរពផង ខ្ញុំមិនចង់លើកឡើងរលឹកនិយាយដដែលៗទេ ? ចិនបើករថយន្តប្រើស្លាកលេខសុទ្ធតែ ខ.ម បើកបរមិនគោរពច្បាប់ បើកបុកគេស្លាប់អស់មិនតិច មានអស់លោកណា ទៅយកខ្នោះទៅដាក់?ដូចក្មេងម្នាក់នេះទេ ឫមួយក៏គេជាជនជាតិចិន លុយគេវាក្រាស់ជាងខ្មែរ ទើបលោកអស់លោកមើលមិនឃើញ ធ្វើអ្វីក៏រាស្ត្រមានទំនុកចិត្តជាមួយច្បាប់ផង ដោះស្រាយកាត់ក្តីអោយស្មើរគ្នា កុំអាងដុល្លារ កុំអាងខ្សែគោ ខ្សែក្របីតើបានទេ ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍នេះចឹង គឺយុវជននោះបានជិះម៉ូតូចេញពីសាលារៀន រួចក៏ជួបឧប្បវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូនៅក្បែសាលរៀននោះ រួចហើយខាភាគីមួយទៀត គេមានខ្សែដែលបងប្អូនរបស់គេ គឺខាងធ្វើការធំនៅខេត្ត បានបញ្ជាឲ្យធ្វើចឹង គ្រាន់តែគ្រោះថ្នាក់ដោយចៃដន្យ មិនបានព្រៀងទុកសោះ ហេតុអីក៏ធ្វើដាក់គេដល់ថ្នាក់នេះ ពួកអស់លោកគ្មានបេះដូង គ្មានកូនចៅទេអី បានជាចេះធ្វើបែបនេះទៅរួច ទង្វើមួយនេះ មើលទៅវាពិតជាអាក្រក់មើលណាស់ ធ្វើមើលតែគ្នាជាចោរប្រដាប់អាវុទ្ធ ខ្ញុំពិតជាហួសចិត្តនិយាយលែងចេញហើយ???? ៕




ប្រភពៈ កូន ខ្លាតូច