មិនត្រិមតែសម្រេចនៅបំណងរបស់ខ្លួនទេ !! តែអ្វីដែលគួរឲ្យចាប់អារម្មនោះគឺ ទេព ពិសិដ្ឋ បានធ្វើឲ្យគូរដណ្តឹងរបស់ ឱក សុគន្ធកញ្ញា ពេញចិត្តយ៉ាងខ្លាំង....!!
ភ្នំពេញ៖ នៅកាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងកម្មវីធី The Voice Kids រដូវកាលទី២ បានធ្វើការប្រគួតដើម្បីជ្រើសរើសនៅជ័យលាភី នៅពេលនោះដែរ កុមារ ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់ គ្រូបង្វឹករបស់ ឱក សុគន្ធកញ្ញា មិនបានធ្វើឲ្យគ្រូបង្វឹករបស់ខ្លួនខកបំណងឡើយគឺរូបគេបានជាប់ជាជ័យលាភីនៅក្នុងរាត្រីនោះ។

ម្ចាស់ពានដែលមានការសាទរខ្លាំងផ្ទុយស្រឡះពីរដូវកាលទី១ ពេជ្រ ថៃ, កុមារាដើមកំណើតខេត្តសៀមរាប ទេព ពិសិដ្ឋ មិនត្រឹមតែលើកមុខមាត់ខ្លួនឯង និង ក្រុមគ្រួសារប៉ុណ្ណោះទេ គឺកុមារាម្នាក់នេះបានលើកមុខមាត់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ដែលល្បីថាមានទេពកោសល្លខ្ពស់ក្នុងការបង្ហាត់បង្រៀនកូនក្រុម ខណៈ The Voice Cambodia រដូវកាលទី២ កូនក្រុមរបស់នាង ឱក សុគន្ធកញ្ញា, ថែល ថៃ ក៏ទទួលបានពានពិភពលោក រួមជាមួយប្រាក់រង្វាន់១០០លានរៀល និងក្លាយជាតារាចម្រៀងកុងត្រានៅហង្សមាសដល់សព្វថ្ងៃ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។