ឧកញ៉ា ឌួង ឆាយ បានមានប្រសាសន៍ថា សូមបងប្អូនកុំមនុស្សពីរនាក់ទៅធ្វើការប្រៀបធៀបគ្នាអ្វី ព្រោះមនុស្សមានសមត្ថភាពផ្សេងគ្នា ជីវភាពខុសគ្នា និងតំលៃរបស់មនុស្សយើងខុសៗគ្នា....(មានវិដេអូ)
-

កាលពីថ្ងៃម្សិលមិញ លោក K01 ក៏បានទៅជួបជាមួយនឹងលោក ឧកញ៉ា ឌួង ឆាយ និងភរិយា​ ព្រមទាំងគ្រួសាររបស់ សាលិ ក៏បានធ្វើការសម្ភាសន៍ ទៅលើគ្រួសារ របស់សាលិទាក់ទិននឹងបញ្ហា បំណុល ក៏ដូចជាការផ្តល់អាហារូបករណ៍ជូនប្អូនប្រុសទាំងពីរនាក់ផងដែរ។ 


នៅក្នុងកិច្ចសម្ភាសន៍ លោក ឧកញ៉ា ឌួង ឆាយ និងភរិយា​ ក៏បានផ្តល់អាហារូបករណ៍ ជូនដល់ប្អូនទាំងពីរនាក់ផងដែរ។ អ្វីដែលធ្វើឲ្យកាន់តែរំភើបនោះ គឺប្អូនមិនដែលគិតថា ថាខ្លួននឹងបានរៀនសូត្រដូចគេ ដូចឯងនោះទេ ស្រាប់តែពេលនេះ ឧកញ៉ា ឌួង ឆាយ និងភរិយា​ បានជួយផ្តល់អាហារូបករណ៍ ដ៏ប្អូនបានរៀនចប់ចុង ចប់ដើម ដូចក្មេងដ៏ទៃទៀតដែរ។


ទន្ទឹមនឹងការសួរនាំគ្រួសាររបស់សាលិ លោក ក៏សូមចិត្តបងប្អូនកុំយកក្មេងប្រុសម្នាក់ មកប្រៀបធៀបជាមួយក្មេងម្នាក់ទៀត ព្រោះថា ជីវភាព និងតំលៃរបស់មនុស្សយើងខុសៗគ្នា មិនអាចដូចគ្នាទេ។


តួយ៉ាងដូចជាកុមារាម្នាក់ ដែលមានឈ្មោះថា ស៊ាប​ ឈៀង​ហេង​ បានចូលប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី​២​ ជាមួយនឹងប្អូនសាលិ ដោយមានមហាជនធ្វើការវែកញែកពីសមត្ថភាពរបស់ប្អូនទាំងពីរនាក់ផងដែរ។


ក្នុងនោះ ឧកញ៉ា ក៏បានលើកឡើងថា ប្អូនប្រុស ស៊ាប​ ឈៀង​ហេង​ គាត់បានចូលរៀនសាលាមួយដែលសមរម្យ ព្រមទាំងមានចំណេះដឹងខាងអក្សសាស្រ្តខ្មែរច្រើន វាពិតជារឿងដ៏អស្ចារ្យខ្លាំងណាស់ ដែលក្មេងប្រុសម្នាក់ មានសមត្ថភាព អាច​ចេះចាំ​ស្ទាត់​នូវការ​សូត្រ​កំណាព្យ​ជាច្រើន​នោះ។


យ៉ាងណាមិញចំពោះប្អូនប្រុសសាលិវិញ គាត់បានមានសមត្ថភាពម្យ៉ាង ដែលក្មេងជាច្រើនមានវ័យប្រហាក់ប្រហែលគាត់ នៅពុំទាន់ចេះរកលុយ និងដឹងពីសុខទុក្ខ ក្រុមគ្រួសារនៅឡើយផង ។ ប្អូនប្រុស សាលិ គាត់មានការចេះដឹងតាម វិធីរបស់គាត់ ដូចជាការនិយាយជាមួយជនបរទេស ដោយការលក់វត្ថុអនុស្សាវរីយ៍ និងពេលខ្លះនិយាយជាម្តាយ និងក្មេងៗនៅតាមប្រសាទ ដែលមានចំណេះដឹងខាងលក់វត្ថុអនុស្សាវរីយ៍ដូចគ្នា ជាដើម។


ជាចុងក្រោយលោក ឧកញ៉ា ឌួង ឆាយ ក៏មានប្រសាសន៍ថា សូមបងប្អូនកុំយកក្មេងទាំងពីរនាក់មកប្រៀបធៀបគ្នា ព្រោះថាសមត្ថភាពរបស់កុមារទាំងពីរ សុទ្ធតែមានសមត្ថភាពរៀងៗខ្លួន ហើយបើនិយាយពីជីវភាពរបស់ក្មេងទាំងពីរក៏ខុសគ្នា ម្នាក់មានលទ្ធភាពសិក្សា និងម្នាក់ទៀតគ្មានលទ្ធភាពសិក្សា​ដូចនេះសូមចិត្តបងប្អូនកុំយកប្អូនទាំងពីរនាក់មកធ្វើការប្រៀបធៀបគ្នាអី។


មានវិដេអូ៖