ក្មេងសម័យនេះមិនគិតខំប្រឹងរៀនសូត្រទេ ប្រឹងតែដើរឆក់ប្លន់គេទៅវិញ... អាយុទើបតែ១៧ឆ្នាំសោះ តែសកម្មណាស់ ខាងឆក់ប្លន់នោះ...
-

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចខេត្តបន្ទាបមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់យ៉ាង​សកម្ម​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨។


ជនសង្ស័យទាំងបីនាក់នោះរួមមាន៖

ទី​១​. ឈ្មោះ ពៅ អី​ឆាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ខេត្ត​ប៉ៃលិន​

ទី​២. ​ឈ្មោះ សាត ឈី​ឡា​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ខេត្តព្រះវិហារ 

ទី​៣. ឈ្មោះ លាង ហាក់ ហៅ ញ៉ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ខេត្តសៀមរាប 


បើតាមសម្តីលោក វរសេនីយ៍ឯក ខែ​ម សុ​ភ័​ណ្ឌ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យទាំងបីនាក់នេះ បានធ្វើសកម្មភាពឆក់នៅ សៀមរាប​កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រមទាំងធ្លាប់ធ្វើសកម្មភាពឆក់​យ៉ាង​សកម្ម​នៅ​ខេត្តសៀមរាប ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​នគរបាល​ជំនាញ​ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​បទបញ្ជា​ដល់​ការិយាល័យ​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ឈាន​ដល់​ការ​បង្ក្រាប ចាប់​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់ ។


ជនសង្ស័យទាំងបីនាក់នេះ បាន​ប្រគល់​ជនសង្ស័យ​ទាំង​៣​នាក់​ឲ្យ​ទៅ​នគរបាល​ការិយាល័យ​ជំនាញ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕


ដោយ៖ ភារ៉ា