ប្អូនប្រុស សាលី ដែលល្បីគ្រប់ទិសទីទាំងក្នុងស្រុកនិងក្រៅស្រុក ដោយសារតែប្អូនប្រុសចេះនិយាយរហូតទៅដល់១៥ ភាសា ប្អូនមានថ្ងៃនេះក៏ដោយសារតែ នារីម៉ាឡេសីុម្នាក់បាន បង្ហោះនៅវីដែអូរបស់ប្អូននៅពេលដែលគាត់បាននិយាយជាមួយសាលីកនៅប្រាសាទតាព្រហ្ម កាលពីពេលមុននោះ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែតល្បី Channel News Asia ក្មេងប្រុស សាលីក បានបង្ហើបពីក្ដីស្រមៃដែលខ្លួនចង់ធ្វើនាថ្ងៃអនាគត។ ក្មេងប្រុសវ័យ១៤ឆ្នាំរូបនេះ បានប្រាប់កាសែតខាងលើថា ខ្លួនចង់ក្លាយជាមគ្គុទ្ទេសក៍ទេសចរនៅពេលរៀនចប់ ដូច្នេះគេអាចស្គាល់ប្រាសាទ និងធ្វើដំណើរទៅកាន់ប្រទេសជាច្រើនទៀត។

ថ្ងៃនេះ សាលីតបានទៅធ្វើលិខិតឆ្លងដែន ជាមួយគ្នានេះមានមន្ត្រីអត្ថសញ្ញាណកម្មជាច្រើនស្វាគមន៌ប្អូនប្រុស។ ជាមួយគ្នានេះផងដែរមានរឿងល្អមួយទៀតគឺសាលីតនឹងជួបជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅពេលបន្តិចទៀតនេះ ក៏ប៉ុន្តែយើងមិនទាន់ដឹងពីទីកន្លែងជាក់លាក់នោះទេ៕








