ប្រទេសថៃ: សត្វដំរីជាសត្វដែលទទួលបានអាហារនិងការព្យាបាល ដ៏ល្អសម្រាប់ជំងឺរាងកាយនិងសុខភាពរបស់ពួកគេ ប៉ុន្តែនេះជាការភ្ញាក់ផ្អើលមួយដ៍កម្រនិងជួបណាស់នោះគឺតន្ត្រី ដែលអាចព្យាបាលជំងឺផ្លូវអារម្មណ៍ដ៍មានប្រសិទ្ធភាពបំផុតដែលយើងមិនដែលជូបពីមុន។ សត្វដំរីជិត៨០ភាគរយនៅតាមតំបន់ទេសចរណ៍នៅប្រទេស ថៃកម្ពុជាឥណ្ឌាឡាវនេប៉ាល់ និងស្រីលង្កាប្រឈមនឹងស្ថានភាពរស់ នៅមិនល្អនិងរបបអាហារ។ នេះបើយោងតាមក្រុមការពារសត្វនៅក្នុងតំបន់អភិរក្សសត្វក្នុងប្រទេសថៃ។
លោកតា Lam Duan មានអាយុ ៦៥ឆ្នាំ ជាព្រឹទ្ធិចារ្យដែលពូកែលេងព្យ៉ាណូបុរាណជនជាតិអង់គ្លេសបានធ្វើឲ្យសត្វដំរីទាំងអស់នេះមានអារម្មណ៍ធូរស្រាលពីភាពតានតឹងក្នុងអារម្មណ៍វ័យចំណាស់របស់វា។ នៅពេលដែលសត្វដំរីបានស្តាប់តន្រ្តីនិងព្យ៉ាណូបុរាណនេះហើយទទួលបានភាពកក់ក្តៅ ពីការស្តាប់បទចំរៀងបុរាណដែលបន្ធូរអារម្មណ៍។ នេះជារឿងមួយដែលអ្នកទាំងអស់គ្នាមិនដែលធ្លាប់ជូបនូវសត្វដំរីដែលចេះស្តាប់តន្រ្តីបែបនេះទេ។
អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត
ប្រភពពី: CNA