ផ្ទះប្រជាពលរដ្ឋ២ខ្នង ក្នុងណ្ឌព្រែកព្នៅ ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ថ្ងៃឆ្លងឆ្នាំ
-

ភ្នំពេញៈ កាលពីវេលាម៉ោង៣ៈ៥០នាទីទៀបភ្លឺ ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង ដែលលេបត្របាក់អស់ទាំងស្រុង។

បើតាមសម្ដីសមត្ថកិច្ចឲ្យដឹងថា ផ្ទះទី១ ម្ចាស់មានឈ្មោះ គង់ គួន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិរក មានទីលំនៅ ភូមិផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ និងផ្ទះទី២ ម្ចាស់មានឈ្មោះ ទូច សុភ័ក្ត្រ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនោះសម្ភារៈខូចខាត រួមមានផ្ទះឈើប្រក់សង្គ័សីទំហំ៦គុណ១២ ចំនួន​២ខ្នង (ខូចខាតទាំងស្រុង) ប្រាក់ដុល្លារសរុបចំនួន ៥២០០ដុល្លារ​ ប្រាក់រៀលសរុបចំនួន ៧,១៥០,០០០រៀល ទូរស័ព្ទចំនួន​​៤គ្រឿង គ្រឿងអលង្ការមួយចំនួនសរុបជាទឹកប្រាក់ចំនួន ១,០០០ដុល្លារ និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន។

ក្នុងហេតុការណ៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​៧គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន​៥គ្រឿង និងរថយន្តរបស់ក្រុមហ៊ុនកម្ពុជាតេលាចំនួន​២គ្រឿង ៕