លុយពិបាករកណាស់ ឲ្យតែមិនប្រយ័ត្នវានិងចាកចេញពីយើងហើយ!! រថយន្តដឹកដីធន់ធំ បើករយ៉េថយក្រោយមិនប្រយ័ត្ន ជ្រុលប៉ះនិងម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យរងការខូចខាត រួចសង១៥០$បញ្ចប់រឿង
-

ភ្នំពេញ ៖ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខ បន្ទាប់ពីត្រូវរថយន្តហុីយ៉ាន់ដាយដឹកដី បើករយ៉េថយក្រោយមកបុកពេញទំហឹង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះ គេឃើញម៉ូតូកង់បីឥណ្ឌមួយគ្រឿង បើកបរដោយបុរសម្នាក់ដឹកភ្ញៀវម្នាក់ ធ្វើដំណើរស្របទិសជាមួយរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ដែលដឹកដីឡើងពេញរថយន្ត ហើយបានបើករយ៉េថយក្រោយមិនប្រយ័ន្ន ក៏ជ្រុលមកបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីឥណ្ឌាបែកកញ្ចក់ផ្នែនខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កគ្រោះដល់មនុស្សណាម្នាក់ឡើយ ។

ក្រោយកើតហេតុ ភាគីទាំងពីនាក់ បានធ្វើការសម្របសម្រួលគ្នាអស់រយះពេលយ៉ាងយូរទើបត្រូវរូវគ្នា ដោយភាគីរថយន្តបង្កព្រមសងថ្លៃខូចខាតទៅលើម៉ូតូកង់បីឥណ្ឌាចំនួន១៥០$ដើម្បីបញ្ចប់រឿង ៕

ដោយៈ ភារ៉ា