ប្រុងប្រយ័ត្នល្បិចឆបោកថ្មីទៀតហើយ…ក្រុម​ឆបោក​ប្រាក់ តាមរបៀប​ខ្ចីប្រាក់​រយៈពេល​ខ្លី យកទៅ​បង់ប្រាក់​ផ្ដាច់ នៅតាម​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​
-

កំពង់​ស្ពឺៈ​ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ កំលាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិ​ត​ធ្ងន់​ ផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរ​បាលខេត្ដកំពង់ស្ពឺ​ បា​នបេីកប្រតិបត្ដិការ​ស៊ើប​អ​ង្កេត​ស្រាវជ្រាវ​ តាមបណ្ដឹងរបស់ជនរងគ្រោះ​ និងបានធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័​ន្ធចំ​នួន​២​នាក់​ ៖

១.ឈ្មោះ​ ម៉ា​ រ័ត្ន​មុន្នី​ ភេទស្រី​ អាយុ​៣៧ឆ្នាំ​ រស់​នៅ​ផ្ទះ​លេខ​ 84E1​ ផ្លូវ​លេខ​១៤១​ ក្រុម​ទី៦​ សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ដេីរតួរ​ជាអ្នកខ្ចីប្រាក់​ (ធ្វើ​ជាកូនបំណុល​)​។

២.ឈ្មោះ​ស៊ុន​ សុភា​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ រស់​នៅ​ភូមិ​អណ្ដូង​ ឃុំត្រពាំ​ងគង​ ស្រុក​សំរោង​ទង​ ខេ​ត្ត​កំពង់​ស្ពឺ​ ​ដេីរ​តួ​ជាអ្នកសម្របសម្រួលលេីការរក​អ្នកមានប្រាក់ ​(ជំនួយ​ការ​ផ្នែក​ច្បាប់​ និងធានាផ្នែកហិរញ្ញវត្ថុ​)​ ចំណែក​បក្ខពួក​មួយចំ​នួន​ទៀត​បានគេ​ចខ្លួន​។

រឿងរ៉ាវ​ដំបូង​នោះ គឺក្រុមគេដេីរតួស្វែងរកអ្នកមាន​ប្រាក់​ និងប្រកបមុខរបររកសុីចងការប្រាក់​ បន្ទាប់​មកផ្ដល់លេខទូរ​ស័ព្ទអោយទៅបក្ខពួក​ខ្លួន​ខ្ចីប្រា​ក់​ ទូរ​ស័ព្ទ​ប្រាប់​ថាមានគេចង់ខ្ចីប្រាក់បង់​ផ្ដាច់នៅតា​មធនាគារឯកជន​ ដេីម្បីសុំខ្ចីបន្ដទៀត​ដោយ​គេខ្ចីរយៈពេលខ្លីទេនិងផ្ដល់ការប្រាក់ខ្ពស់​។ 

បន្ទាប់​ពី​ទំ​នាក់ទំនង​គ្នា​រួចគឺគេបាននាំមនុស្សម្នាក់ ​ដេី​រតួជាអ្នកធ្វេីឯកសារ​ខ្ចី​ប្រាក់​អតិថិជន​កន្លងមក​ ដេីម្បី​ឲ្យ​ម្ចាស់​បំណុល​ចង់សួរនាំថា​តេីប្រាក់ដែ​លត្រូវផ្ដល់មកវិញបាន​លឿនទេ​? ប៉ុន្មា​នថៃ្ងដែរ​ ពេលនោះ​ក្រុម​គេដែលបាន​ រៀបចំ​រួចជា​ស្រេច​ បានឆ្លេីយថាឯកសារនេះមិនយូរទេឆាប់ៗ​ ២​ឫ​​៣​ថៃ្ង​បានលុយហេីយ។ បន្ទាប់​ពីបានប្រាក់ពីម្ចាស់បំណុ​ល​រួចគឺគេបានណាត់ថានៅពេលខាងធនា​គា​រ ហៅ​បេីកប្រាក់គឺគេនិងនាំម្ចាស់បំណុលទៅបេីកប្រាក់ផ្ទាល់តែ​ម្ដង កុំអោយពិបាកយកមកសង​ដ​ល់ផ្ទះ​ ប៉ុន្តែ​នៅ​ពេល​ដល់ថៃ្ងណាត់គឺគេបាននាំ​ម្ចាស់បំណុល​ទៅ​មែន​ តែទៅដល់ធនាគារ​ ពួកគេ​ប្រេី​ល្បិចមួយទៀត គឺធ្វេីភ្លេចយកអត្ដសញ្ញាណប័ណ្ណជាដេីម (ឈ្មោះ​ ម៉ា​ រ័ត្ន​មុន្នី​) គេបានសុំពេលម​ក​យ​កឯកសារនៅផ្ទះ​ រួច​ក៏គេ​ចខ្លួនរហូត​។

រឿងច​ម្លែកបំផុតគឺម្ចាស់បំណុល​មុនឲ្យប្រាក់ខ្ចីគឺគាត់​ចង់មេី​លឯក​សារ ដែលកូន​បំណុល​ជំពា​ក់​ខាងធនា​គា​រមួយណា​ ហេីយលុយ​ដែលនៅ​ស​ល់មានប៉ុន្មានជាក់ស្ដែង​ តែឯកសារ​ដែលគេយ​ក​មកបង្ហាញ​នោះគឺជាឯកសារក្លែង​ក្លាយទាំ​ងអស់ ដែលឈ្មោះ ស៊ុន​សុភា​ ជាអ្នករៀបចំអោយ។

តាមការបញ្ជាក់ពីលោក​វរសេនីយ៍ឯក​ សម​ សាក់​ នាយ​កា​រិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ថា ក្រុមនេះ​នៅមានបក្ខពួកមួយចំនួនទៀត​ ដែលខាងជំនាញ​កំពុង​តែបន្ដនីតិវិធីស្រាវជ្រាវ ដេីម្បីធ្វេីការឃាត់ខ្លួ​ន​ យកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ​ ៕