ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋ ស្វាគមន៍យ៉ាងចាស់ដៃរហូតដ៏សន្លប់ រួចប្រគល់ជូនសមត្ថកិច្ច ក្រោយពី....
-

តាកែវៈ កាលពីវេលាម៉ោង៨ៈ៣០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចហាងលក់ទូរស័ព្ទដៃ ក្នុងនៅភូមិ ត្រពាំងកែស ឃុំត្រាំកក់។ ជនសង្ស័យម្នាក់ មានឈ្មោះ ជាទិត្យ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់។ ត្រូវប្រជាពលរដ្ឋ ស្វាគមន៍យ៉ាងចាស់ដៃរហូតដ៏សន្លប់ រួចប្រគល់ជូនសមត្ថកិច្ច។

ក្រោយពីបានធ្វើសកម្មភាព ប្រដាប់ដោយសោរ និងកន្ត្រៃ យកទៅកាត់ ជញ្ជាំង ស័ង្កសី ហាងលក់ទូរស័ព្ទរបស់ម្ចាស់ហាងមានឈ្មោះ សំ ហុន ភេទប្រុស អាយុ៣២ឆ្នាំ។ ក្រោយពីវាយអោយរងរបួសធ្ងន់រួចមក ប្រជាពលរដ្ឋបានហៅរថយន្តសង្គ្រាះដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តតាកែវ បន្ទាប់មកសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យយកទៅកន្លែងកសាងសំណុំរឿង ចាត់ការតាមច្បាប់។ វត្ថុតាង ដកហូតបានរួមមាន ទូរស័ព្ទដៃចំនួន១០គ្រឿង oppo ៣គ្រឿង Vivo ចំនួន៦គ្រឿង Samsung ១គ្រឿង កន្រៃ្តកាត់ស័ង្កសី ១និងសោមួយមួយចំនួន ម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី សេរី 2014 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1DG1069 ៕