ក្មេងស្រីអាយុ១១ឆ្នាំ បានប្រឡងជាប់ក្នុងកម្មវិធី America's Got Talent ដែលមានទេព្យកោសល្យ និងសម្លេងល្អដាច់គេ... (មានវីដេអូ)
ផានិត
- 4668

ហ្វីលីពីន៖ ក្មេងស្រីដែលបានប្រឡងជាប់ចំរៀងលើពិភពលោកនៅអាមេរិច ក្នុងកម្មវិធី"America's Got Talent" Angelica Hale បានធ្វើរឿងដ៍អស្ចារ្យមួយ បន្ទាប់ពីនាងបានក្លាយទៅជាបេក្ខនារី Golden Buzzer ពីរដងដំបូងគេដែលបានរកលុយបានច្រើនជាងគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

"សូមអបអរសាទរដល់ @angelicahale លើការក្លាយទៅជា កុមារីដែលមានទេព្យកោសល្យ ទាំងសម្លេងក្នុងការច្រៀងគឺលំដាប់ថ្នាក់ល្អជាងគេក្នុងកម្មវិធីប្រឡងចម្រៀងពិភពលោក ក្នុងប្រវត្តិសាស្រ្ត @AGT!" NBC Entertainment tweet កាលពីថ្ងៃអង្គារ ទី២២ ខែ មករា ឆ្នាំ២០១៩។

 ចៅក្រមនិងសមាជិកនៃទស្សនិកជនបានផ្តល់ឱ្យតារាចម្រៀក្មេងស្រីវ័យ១១ ឆ្នាំរូបនេះនូវការក្រោកឈរបន្ទាប់ពីនាងបានច្រៀងបទ "Fight Song" របស់ Rachel Platten សម្រាប់ការវិលត្រលប់មកវិញរបស់នាងក្នុងនាមជាបេក្ខជនប្រកួតប្រជែងរបស់ "AGT: The Champions" ។ "Angelica, ជាក្មេងស្រីដែលបានច្រៀងចម្រៀងបទអង់គ្លេសដែលមានសម្លេងល្អដាច់គេក្នុងការប្រកូត្រជែងជាមួយនិងដៃគូដទៃទៀត។  ចៅក្រមលោក Howie Mandel ដែលបានដាក់កំហិតយ៉ាងខ្លាំងថា Angelica និងយកឈ្នះការប្រកួតលើកនេះ។

Angelica បានស្រក់ទឹកភ្នែកនៅពេលនាងបានដឹងថានាងនឹងជាប់ក្នុងការប្រកួតប្រជែងនេះ។ Angelica បាននិយាយនេះជាក្តីសុបិន្តមួយដែលបានក្លាយជាការពិត"ខ្ញុំមិនជឿថារឿងនេះកើតឡើងចំពោះខ្ញុំទេ។ ខ្ញុំមិនដែលរំពឹងថារឿងនេះនឹងកើតឡើងទេ។ ខ្ញុំចង់អរគុណដល់អ្នកគាំទ្រខ្លាំងណាស់ដែលបានលើកទឹកចិត្តដល់រូបនាងនិងបានផ្តល់កំលាំងចិត្តពេលនាងឡើងប្រកួត៕

អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ Philstar , com