ភ្នំពេញៈ កាលពីវេលាម៉ោងជាង០៣ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយនារីរងគ្រោះម្នាក់ មានឈ្មោះ អសណ អាយុ២៩ឆ្នាំ មុខរបរជាងអ៊ុតសក់ បច្ចុប្បន្នស្នាក់នៅម្តុំផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្រែកយំទាំងកណ្តាលយប់ កេីតទុក្ខមិនសុខចិត្ត ក្រោយពីបុរសម្នាក់ ធ្វេីសកម្មភាពចាប់រំលោភរូបនាង រហូតបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកសួរនាំ។
សមត្ថកិច្ចមូលដ្ឋាន បានធ្វេីការសួរនាំដំណេីររឿងហេតុហេីយ ក៏ឌុបនារីរងគ្រោះ តាមម៉ូតូនាំទៅស្នាក់ការប៉ុស្តិ៍ស្រះចក ដេីម្បីទទួលពាក្យបណ្ដឹង ដោយរូបនាងបានស្នេីសុំអោយបងៗ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះច្រក នៃអធិការដ្ឋានខណ្ឌដូនពេញ ធ្វេីការស្រាវជ្រាវ និងជួយតាមចាប់ជនខាងលេីនេះ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ផង ៕





