តេីខ្ញុំជួយគាត់យ៉ាងមិចទៅ? អាណិតណាស់កូនអេីយ មុខគួរអោយស្រលាញ់ណាស់ កម្មអីទៅកូន? ម្ដាយពិការភ្នែកទៀត សូមជួយស៊ែរផង!
-

ហ្វេសបុកៈ កាលពីពេលថ្មីៗនេះ រូបថតពីសន្លឹក ត្រូវបានបងប្អូនលេងក្នុងបណ្ដាញសង្គម ធ្វើការចែករំលែកតៗគ្នា ហើយបានធ្វើមហាជនជាច្រើន មានការអាណិតអាសូរយ៉ាងខ្លាំង ក្រោយពីឃើញម្ដាយនិងកូនប្រុស កំពុងរងទុកវេតនា ដោយម្ដាយពិការភ្នែក ឯកូនប្រុសវិញ មានជំងឺម្យ៉ាងឡើងកន្ទួលពេញមុខ។ 

ឃើញបែបនេះហើយ បងស្រីអូន ដែលគ្រប់គ្នាស្គាល់ថា ជាមនុស្សម្នាក់តែងតែជួយដល់អ្នកក្រខ្សត់ ជាពិសេសចាស់ជរា។ បងស្រីអូន បានបង្ហោះសារខ្លីមួយលើបណ្ដាញសង្គមថា "តេីខ្ញុំជួយគាត់យ៉ាងមិចទៅ? អាណិតណាស់កូនអេីយ មុខគួរអោយស្រលាញ់ណាស់? កម្មអីទៅកូន? ម្ដាយពិការភ្នែកទៀត? សូមជួយស៊ែរផង ខ្ញុំចង់ជួយគាត់ក្រែងសំរាលការលំបាកបានខ្លះ?? ខ្ញុំក៏ចង់ដឹងថាកូនកេីតជំងឺអី?? សង្ឃឹមថាបានដំណឹងឆាប់ៗ??" ៕