អតីតប្រពន្ធដើម និងកូន ផ្ងើរសារជូនពរអតីតស្វាមី និងអរបអរសាទរ អតីតស្វាមី និងប្រពន្ធថ្មី ឲ្យជួបតែសេចក្តីសុខ ស្រលាញ់គ្នាដល់ចាស់កោងខ្នង ក្នុងថ្ងៃរៀបការ...
ស៊ីហៀង
-

ហ្វេសប៊ុក៖ ជាធម្មតា រាល់ពេលដែលស្វាមី មានប្រពន្ធថ្មី ឬមានស្រីខាងក្រៅ ក្នុងនាមជាប្រពន្ធដើមម្នាក់​ ពិតជាមិនអាចធ្វើចិត្តបាននោះទេ ហើយក៏មានអ្នកខ្លះឈានដល់ការប្រើអំពើហិង្សា និង មានអ្នកខ្លះទៀតធ្វើការបង្ហោះវិដេអូទៀតក៏មានដែរ។ តែយ៉ាងណាមិញ​ចំពោះ ស្រ្តីម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chhang Sofiya មានតែពាក្យជូនពរអតីតស្វាមី ឲ្យជួបតែសេចក្តីសុខទៅវិញ។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chhang Sofiya បានបង្ហោះសារ ចូលរួមត្រេកអរជាមួយអតីតស្វាមី របស់ខ្លួន ដែលបានរៀបការជាមួយគូថ្មី និងបានផ្ងើរសារជូនពរយ៉ាងដូច្នេះថា "ថ្ងៃនេះអូននិងកូនសូមជូនពរអតីតស្វាមី និងអរបអរសាទរដែលបងបានជួបមនុស្សស្រីដែលល្អ ដែលបងគិតថាអាចដេីររួមផ្លូវជីវិតជាមួយបងបានហេីយ ជូនពរបងមានសុភមង្គល ជាពិសេសស្រលាញ់គ្នាដល់ចាស់កោងខ្នង ??ទោះមិនបានកាន់ដៃគ្នាក៏ពួកយេីងអាចរាប់អានគ្នាបានដែរ??"។


ក្រោយពីបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនមិនបានប៉ុន្មានផង ត្រូវបានអ្នកលេងបណ្តាញសង្គម កោតសរសើរចំពោះទឹកចិត្ត របស់អតីតភរិយា ដែលបានបើកចិត្តទូលាយទទួលយកការសម្រេចចិត្តមួយនេះ។ ភ្ជាប់ជាមួយសារខាងលើ ក៏បានធ្វើឲ្យ មហាជន ពេញចិត្ត និងជូនពរឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ ជួបតែសេចក្តីសុខ។


ប្រភព៖​Chhang Sofiya