នេះសមុទ្រណាលោកព្រះ....ឯកឧត្តម វិល្លាម ថា តេីការបោះបង្គោលដល់ក្នុងសមុទ្រនេះ ឈរលេីប្លង់កម្មសិទ្ធប្លង់រឹងឬប្លឹងរាវ ?
ស៊ីហៀង
-

ភ្នំពេញ៖ ប្រធានគណបក្សខ្មែរក្រោក​ លោកវិល្លាម បានជួយដោះស្រាយលើបញ្ហាដីធ្លី​ របស់បងប្អូននិងជួយរកយុត្តិធម៏ជូន ប្រជាពលរដ្ឋ ដែលត្រូវបានជនខិលខូចអាងអំណាច មួយចំនួនតូច ចង់ក្លាយជាអ្នកមាន ហួសប្រមាណ ប្រើអំណាចគៀបសង្កត់ប្រជារាស្រ្ត ធ្វើឲ្យលោក និងក្រុមប្រឹក្សាចុះទៅជួយដោះស្រាយរកយុត្តិធម៏ជូន ។


ជាក់ស្តែងការពីថ្ងៃម្សិលមិញនេះ លោកក៏បានធ្វើការបង្ហោះវិដេអូ ក្រោយពីមានជនមួយចំនួន​បានបោះបង្កោល ក្នុងសមុទ្រ ធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំង។ លោកបានសរសេរលើហ្វេសប៊ុករបស់លោកថា "បោះបង្គោលដល់ក្នុងសមុទ្រទៀត ?

សូមបញ្ជាក់ថា សមុទ្រ បឹងបួរ ព្រៃភ្នំ ទន្លេ ជាកម្មសិទ្ធរបស់រដ្ឋ

! តេីការបោះបង្គោលដល់ក្នុងសមុទ្រនេះ ឈរលេីប្លង់កម្មសិទ្ធប្លង់រឹងឬប្លឹងរាវ ? បេីប្លង់រឹង ជាប្លង់រឹងត្រឹមលេីដី ឬលាតសន្ធឹងដល់ក្នុងសមុទ្រ ?

នេះជារូបភាពនៅសមុទ្រខេត្តកំពត ផ្សព្វផ្សាយលក់ដោយក្រុមហ៊ុនលក់អចលនទ្រព្យមួយ ដែលអះអាងថាមានប្លង់រឹង ដូចនេះខ្ញុំឆ្ងល់ថាតេីប្លង់រឹងត្រឹមឆ្នេរចំងាយ៥០មែត្រ ឬប្លង់រឹងចូលដល់សមុទ្រ ទេីបគេអាចបោះបង្គោលចូលសមុទ្របានដូចនេះ

សូមអាជ្ញាធរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានមេត្តាបំភ្លឺ ដោយអនុគ្រោះ បេីមិនទទួលបានការបំភ្លឺជាក់លាក់ ខ្ញុំនិងដឹកនាំក្រុមការងារចុះស្រាវជ្រាវ តាមដានហេីយ ។

បញ្ជាក់ ៖ អ្នកវិនិយោគអាចវិនិយោគបានលុះត្រាទទួលបានសិទ្ធអនុប្បយោគ ឬសម្បទានពីរដ្ឋ តែឋិតក្នុងល័ក្ខខ័ណ្ឌមួយចំនួន ។


នៅក្នុងនោះក៏មានប្រជាពលរដ្ឋជាច្រើន ក៏បានបង្ហាញអារម្មណ៍ហួសចិត្ត ចំពោះរឿងមួយនេះយ៉ាងខ្លាំង។ ហើយក៏មានបងប្អូនខ្លះគាត់បានលើកឡើង ហេតុអីបានជាពួកគេហ៊ានខ្លាំងម្ល៉េះ បានជាមកបោះបង្គោលនៅកណ្តាលសមុទ្រអញ្ចឹងនោះ?


ប្រភព៖ William Guang