យុវជនមួយក្រុម បានបានត្រឹមស្រែកច្រៀង ជូនដំណើមិត្តខ្លួន ហើយក៏ជារាត្រីចុងក្រោយ មុនពេលព្រះអាគ្គី បំផ្លាញរូបរាងកាយមិត្តរបស់ពួកគេ (មានវីដេអូ)
ស៊ីហៀង
-

មានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីវីដេអូមួយឃ្លីបត្រូវបានបង្ហោះចេញជាសាធារណៈ ដែលបានបង្ហាញពីអារម្មណ៍បាត់បង់មិត្តសំម្លាញ់ម្នាក់ និងជាមិត្តរួមថ្នាក់រួមសាលា ហើយក៍ជាមិត្តដ៏សែនល្អរបស់ពួកគេ នៅមុនពេលសពត្រូវបានបំផ្លាញដោយព្រះអាគ្គីពួកគេបានច្រៀងចម្រៀងមួយបទ ដែលមានចំណងជើងថា " វេលាចុងក្រោយ" ដោយបង្ហាញពីអារម្មណ៍សោកស្តាយ ស្តាយគ្រប់យ៉ាងស្តាយមិត្តល្អ មិនគួរណាស្លាប់ទាំងវ័យក្មេងបែបនេះ។

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា SokChea Pov បានធ្វើការលើកឡើងនៅលើគណនីរបស់ខ្លួនថា "លាហើយលារហូតហើយគ្មានថ្ងៃមកវិញទេសូមអោយសម្លាញ់ទៅអោយបានសុខណា?????បើមានជាតិក្រោយយើងជាបងប្អូនល្អឫជាសម្លាញ់និងគ្នាទៀតណា ?? កើតជាតិណាៗកុំអាយុខ្លីដូចជាតិនេះទៀតអីណាមិត្តកំសត់អើយ??"។