ចូលរួមត្រេកអរផង...បុរសជនជាតិជប៉ុនម្នាក់ ដែលដើរតាមចិញ្ចឹមផ្លូវនោះ ពេលនេះមានដំណឹងល្អហើយ...
ស៊ីហៀង
-

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ រូបភាពរបស់បុរសជនជាតិជប៉ុនម្នាក់​ ត្រូវបានមហាជនធ្វើការចែករំលែកតៗគ្នាជាច្រើន លើបណ្តាញសង្គមហ្វេសប៊ុក​ ធ្វើឲ្យប្រជាជនខ្មែរជាច្រើនបង្ហាញអារម្មណ៍អាណិត អាសូរជាខ្លាំងចំពោះរូបលោក ព្រោះថា ជនជាតិមួយនេះ គឺជាមិត្តដ៏សែនល្អសម្រាប់ប្រជាជនខ្មែរ​។


បើយោងតាមគណនីហ្វេសប៊ុកផេកផ្លូវការ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានបង្ហោះសារនៅលើបណ្តាញសង្គមថា "បន្ទាប់ពីទទួលបានពត៌មានតាមបណ្តាញសង្គមFacebook ថាមានជនជាតិជប៉ុនម្នាក់សំរាកនៅតាមចិញ្ចើមផ្លូវនៅក្នុងភូមិសាស្រ្តច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងស្ថានភាពគ្មានអាហារនិងកន្លែងស្នាក់នៅ លោកខឹម ចិត្ត្រា នាយប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបានចាត់កម្លាំងជំនាញអោយស្វែងរកគាត់រហូតមកដល់រសៀលថ្ងៃទី20ខែឧសភាឆ្នាំ2019នេះក៏ប្រទះឃើញគាត់។


បន្ទាប់ពីអញ្ជើញគាត់មកប៉ុស្តិ៍ផ្តល់អាហារទឹកសំលៀកបំពាក់និងធ្វើការសាកសួរគាត់ហើយទើបដឹងថា គាត់មានឈ្មោះ Norihiro YAMAGUCHI អាយុ47ឆ្នាំ ជនជាតិជប៉ុន គាត់ធ្វើដំណើរចេញចូលស្នាក់នៅនិងទេសចរណ៍នៅប្រទេសកម្ពុជារយៈពេល11ឆ្នាំជាងមកហើយទើបតែរយៈពេលជិត10ថ្ងៃមកនេះគាត់បានបាត់កាបូបដែលមានកាតធនាគារនិងឯកសារសំភារៈទាំងអស់នៅក្រុងប៉ោយប៉ែតទើបធ្វើអោយគាត់គ្មានប្រាក់សំរាប់ស្នាក់នៅនិងហូបចុកបន្តរទៀត។


នៅពេលនេះមន្រ្តីច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបានកំពុងជួយសំរួលរៀបចំជូនគាត់ទៅស្ថានទូតជប៉ុននៅពេលឆាប់ៗនេះហើយ។សូមអរគុណ!!!"។


ប្រភព៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត