រំភើបណាស់..ក្រោយពីទទួលដំណឹងថា មានក្មេងប្រុសក្រីក្រម្នាក់ ត្រូវពស់ចឹកភ្លាម លោកអធិការ​ស្រុកអូរយ៉ាដាវ បញ្ជាឲ្យកងកម្លាំងយករថយន្តដឹកទៅមន្ទីរជាបន្ទាន់ ហើយថែមទាំងជូនប្រាក់ដល់ក្មេងប្រុសចំនួន...
ស៊ីហៀង
-

 ខេត្តរតនគិរី៖ លោក​វរសេនីយ៍​ឯក សូយ សំណាង អធិការ​ស្រុកអូរយ៉ាដាវ បាន​ឲ្យ​កម្លាំង​ប៉ុស្តិ៍​ប៉ាតេ​សហការ​ជា​មួយ​ប៉ុស្តិ៍​លំជ័រ  យករថយន្តជួយសង្គ្រោះក្មេងប្រុសម្នាក់ ដែលត្រូវបានពស់ចឹកនៅភូមិ​ប្លង់ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី ទៅ​កាន់​មន្ទីរ​ពេទ្យ  ដើម្បីជួយសង្រោះជីវិត ដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨ និង១៥នាទី ។ ទង្វើរនេះបានធ្វើឲ្យមហាជនក៏ដូចជាអ្នកភូមិ មានការកោតសរសើរជាខ្លាំង ជាពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង។


ក្មេងប្រុសរងគ្រោះមានឈ្មោះថា ពូយ ថ្វិន អាយុ​១៤​ ឆ្នាំ ជា​ជន​ជាតិ​ដើម​ភាគ​តិច​។


បន្ទាប់ពីបានជូនក្មេងប្រុសរូបនោះទៅដល់មន្ទីរពេទ្យហើយនោះ លោកអធិការ ក៏បានជូនប្រាក់បន្តិចបន្តួចដល់ក្មេងប្រុសរងគ្រោះនូវចំនួនទឹកប្រាក់ (១០ម៉ឺនរៀល)​ទៀត​ផង៕


ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកអូរយ៉ាដាវ