ជួយគាំទ្របន្លែធម្មជាតិផង...បងប្រុសម្នាក់ ខំប្រឹមើលថែ បន្លែទាំងយប់ទាំងថ្ងៃ ពេលនេះចេញជាផ្លែកផ្កាហើយ ​សូមជួយគាំទ្រទាំងអស់គ្នា...
ស៊ីហៀង
-

បច្ចុច្បន្នមានបងប្អូនជាច្រើន មានការកង្វល់ពីបញ្ហាសុខភាព ដោយម្ហូបអាហារបរិភោគនោះ សុទ្ធតែមានសារធាតុគីមី ដែលជាផលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាខ្លាំង។


ទន្ទឹមនេះ គួរណាស់តែបងប្អូនងាកមកប្រើប្រាស់បន្លែងបែបធម្មជាតិ ដាំដោយកូនខ្មែរសុទ្ធសាធ គ្មានសារធាតុគីមី អាចជួយដល់សុខភាពរបស់ពុកម៉ែបងប្អូនបានយ៉ាងល្អប្រើ ។ 


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ធន ម៉េងហ៊ាង ដែលជាបុគ្គលម្នាក់ចូលចិត្តជួយដល់សង្គម និងជនទីទាល់ក្រ នោះក៏បានបង្ហោះសារយ៉ាងដូច្នេះថា "ការតស៊ូព្យាយាម គង់បានសម្រច! ពេលនេះ ការខិតខំប្រឹងប្រែងរបស់គាត់ចេញជាលទ្ធផលហើយ សង្ឃឹមថា បងប្អូនគាំទ្រផលិតផលខ្មែរ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កសិករខ្មែរ ធ្វើយ៉ាងណាអោយគាត់បន្តរពង្រីកផលិតកម្ម ក្នុងការផ្គត់ផ្គង់ទីផ្សារបន្លែសព្វថ្ងៃ ក្នុងគោលបំណង ដើម្បីធានាស្តង់ដាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ និង កាត់បន្ថយការនាំចូលបន្លែដែលមិនមែនគុណភាពត្រឹមត្រូវ។

ទំនាក់ទំនងលក់ដុំ និង រាយ ៖ 099/070 884414)

ទីតាំង ៖ ទល់មុខច្រកខាងលិចផ្សារចំការដូង"។


ប្រភព៖​ធន ម៉េងហ៊ាង