ជួយស៊ែរឲ្យម្តាយក្មួយប្រុសបានឃើញផង...សូមឪពុកម្តាយ កុមារាកុំទាន់អស់សង្ឃឹម ប្អូនប្រុស ធន ម៉េងហ៊ាង នឹងពិគ្រោះជាមួយគ្រូពេទ្យ ផ្នែកមហារីក ដើម្បីជួយក្មួយប្រុសឲ្យទាល់បាន...
ក្រោយពីបានឃើញពីការឈឺចាប់របស់ក្មួយប្រុស ធ្វើឲ្យប្អូនប្រុសធន ម៉េងហ៊ាង ទប់ចិត្តមិនបាន ត្រូវតែជួយដល់ក្មួយប្រុសម្នាក់នេះ

បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង បានបង្ហោះសារ"កុំទាន់អស់សង្ឃឹមអីណាក្មួយ ពូនឹងខិតខំជួយក្មួយ អោយទទួលបានការ ពិគ្រោះ និង រកវិធីសាស្ត្រព្យាបាល នៅមន្ទីរពេទ្យ រុស្សី ផ្នែក មហារីក មិនគួរណាក្មួយជួបរឿងបែបនេះសោះ គួរអាណិតណាស់ ក្មេងប្រុសទើបតែអាយុ2ឆ្នាំ កើតជម្ងឺមហារីក ?។

សូមជម្រាបដំណឹងនេះ ជូនដល់ ឪពុកម្តាយ កុមារា មេត្តារួសរាន់ទំនាក់ទំនងមកខ្ញុំបាទតាមរយះ ☎️ 098 993 969 "។

យ៉ាងណាមិញ ក៏មានបងប្អូនតាមបណ្តាញសង្គម មានការអាណិតដល់ក្មួយប្រុសជាខ្លាំង៕






ប្រភព៖ ធន ម៉េងហ៊ាង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។