ពេលបានទៅឃើញផ្ទាល់មិនដឹងស្រស់ស្អាតប៉ុណ្ណាទេ...ទិដ្ឋភាពស្អាតៗ ពីលើកំពូលភ្នំឳរ៉ាល់ ដែលមានកំពស់ខ្ពស់ជាងគេក្នុងស្រុកខ្មែរ...
ស៊ីហៀង
-

បងប្អូនខ្មែរប៉ុន្មាននាក់ដែលស្គាល់ឈ្មោះភ្នំឳរ៉ាល់? ហើយមានបងប្អូនប៉ុន្មាននាក់បានទៅលេង និងឡើងលើភ្នំឳរ៉ាល់ខ្លះ? បងប្អូនជាច្រើន ប្រាកដជាបានជ្រាបហើយថា ភ្នំឳរ៉ាល់​ ជាភ្នំមួយដែលមានកំពស់ខ្ពស់ ហើយជាភ្នំមួយដែលបងប្អូនខ្មែរជាច្រើនចង់ទៅលេង ចង់ទៅឃើញពីទិដ្ឋភាពលើភ្នំ ថាតើមានភាពស្រស់ស្អាតកម្រិតណា? 


យ៉ាងណាមិញ នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lim Sokhorn បានបង្ហោះរូបភាពដែលលោកបានទៅដល់ផ្ទាល់មកចែកជូនបងប្អូនឲ្យបានឃើញពីទិដ្ឋភាពដល់ស្រស់ស្អាត នៅលើកំពូលភ្នំ។ ភ្ជាប់ជាមួយនេះលោកក៏បានបង្ហោះសារថា "ធ្លាប់លឺឈ្មោះភ្នំឳរ៉ាល់ទេ? ចូលចិត្តដើរបែបផ្សងព្រេងទេ? ចង់សាកល្បងភាពខ្លាំងរបស់ខ្លួនឯងអត់? ចង់ឈរថតរូបលើតំបន់ដែលខ្ពស់ជាងគេក្នុងស្រុកខ្មែរអត់? បើដូចនេះ ភ្នំឳរ៉ាល់ហ្នឹង ហើយដែល អ្នកគួរតែទៅ!មនុស្សមិនច្រើនទេដែលបានឈរលើកំពូលភ្នំនេះ!


វាជាលើកទី៣របស់ខ្ញុំនៅលើកំពូលភ្នំនេះ តែវាជាលើកទីមួយ របស់ខ្ញុំក្នុងការទៅដល់កន្លែងយន្តហោះធ្លាក់(ច្រើនឆ្នាំមកហើយ) និង ទឹកជ្រោះដ៏ស្រស់ស្អាតដែលស្ថិតនៅជើងភ្នំ។

យើងនឹងទៅម្តងទៀត នៅខែក្រោយ ពីទី ៨ ដល់ ១០ មិថុនា។បើចង់ចូលរួមអាចទាក់ទងតាមលេខ៖ +855 12 69 80 42 (cellcard)/+855 70 36 72 32 (Smart)។

Here are some pics from my third adventure trip at mount. Aural. Anyway, it's my first time to visit old crashed plane and beautiful waterfall in that area."។


 បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បាយ័នយូនីគ-Bayon Unique Photography បានបង្ហោះសារថា "ធ្លាប់គិតស្រម៉ៃថា ថ្ងៃណាមួយអ្នកនឹងឡើងទៅថតស៊ែលហ្វីលើកំពូលភ្នំដែលខ្ពស់ជាងគេក្នុងស្រុកខ្មែរទេ(កំពស់ ១៨១៣ម៉ែត្រ និងចំងាយដីដើរឡើងពីជើងភ្នំ១២គីឡូម៉ែត្រ)? ចង់សាកល្បងភាពខ្លាំងរបស់ខ្លួនអត់? តោះៗ បើចង់ទៅ!


ថ្ងៃទី ៨ មិថុនា ដល់ ទី ១០ មិថុនា ២០១៩(បោះជំរុំថ្ងៃ សៅរ៏ និង ថ្ងៃ អាទិត្យ ដល់ភ្នំពេញថ្ងៃចន្ទ័) យើងនឹងឡើងភ្នំឱរ៉ាល់ម្តងទៀត។ បើចង់ចូលរួម សូមអានព័ត៌មានលំអិតខាងក្រោម៖

? ថ្ងៃទី ៨ មិថុនា ២០១៩ ម៉ោង ៧:០០ព្រឹកចេញដំណើរពីភ្នំពេញ រួមគ្នា ដោយរថយន្តក្រុង(15 កៅអី)

? យប់ទី ៨ មិថុនា បោះជំរុំនៅក្បែរទឹកធ្លាក់ ជើងភ្នំឱរ៉ាល់

⛺️ យប់ទី ៩ មិថុនា បោះជុំរុំលើកំពូលភ្នំឱរ៉ាល់

? ថ្ងៃទី១០ មិថុនា ២០១៩ ម៉ោង ៨:០០ព្រឹកចេញដំណើរទៅទីតាំងយន្តហោះធ្លាក់

?ថ្ងៃទី១០ មិថុនា ២០១៩ ម៉ោង ១០ះ០០ព្រឹកចេញដំណើរចុះពីភ្នំឆ្ពោះទៅ សហគមន៍វិញ

?ថ្ងៃទី១០ មិថុនា ២០១៩ ម៉ោង ១០:៣០យប់ មកដល់ភ្នំពេញវិញ

លេខទំនាក់ទំនងះ 012 698 042 (Cellcard) /070 367 232 (Smart)

ផុតកំណត់ទទួលចុះឈ្មោះចូលរួមនៅថ្ងៃទី ២៩ ឧសភា ២០១៩។ ចំនួនកំណត់ ត្រឹម៣០នាក់ប៉ុន្នោះ!


? បញ្ជាក់៖ ការឡើងភ្នំឱរ៉ាល់នេះគឺមានការលំបាកខ្លាំង។ ណែនាំចំពោះតែ អ្នកដែលមានចិត្តតស៊ូ ស្រលាញ់ធម្មជាតិ និង ហ៊ានធ្វើដំណើរបែបផ្សងព្រេងប៉ុន្នោះ!

#auraladventure #camping #trekking #hikking #nature #relaxing #forest"។


ប្រភព៖  Lim Sokhorn