នេះហើយទឹកចិត្តម្តាយ...លោកK01សូមផ្ញេីវីឌីអូនេះទៅកូនៗគ្រប់រូប ទឹកចិត្តអ្នកម្តាយគ្រប់រូបគឺបែបនេះ ដូចនេះសូមលោកកូនគ្រប់រូបមុនធ្វើអ្វីមួយគិតពីឪពុកម្តាយផង...(មានវិដេអូ)
ស៊ីហៀង
-

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានលោក K01 បានបង្ហោះវិដេអូ ពីស្រ្តីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ដោយដៃម្ខាង ប្រឹង​មួលហ្គែរម៉ូតូ ហើយដៃម្ខាងទៀត កាន់សេរ៉ូម ដែលកំពុងព្យួរក្មេងប្រុសម្នាក់ ឃើញហើយពិតជារំជួលចិត្តជាខ្លាំងចំពោះទឹកចិត្តស្រ្តីម្នាក់នោះជាខ្លាំង ។ 


យ៉ាងណាមិញ គ្រាន់តែមហាជនបានឃើញវិដេអូ របស់លោក  K01 ធ្វើឲ្យមហាជនស្ទើរស្រក់ទឹកភ្នែក នេះហើយទឹកចិត្តម្តាយដែលស្រលាញ់កូន។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក  K01 បានបង្ហោះសារថា "K01សូមផ្ញេីវីឌីអូនេះទៅកូនៗគ្រប់រូប ទឹកចិត្តអ្នកម្តាយគ្រប់រូបគឺបែបនេះ ដូចនេះសូមលោកកូនគ្រប់រូបមុនធ្វើអ្វីមួយគិតពីឪពុកម្តាយផង"។


ក្រោយពីបានបង្ហោះវិដេអូរួច ត្រូវបានមហាជនធ្វើការចែករំលែកវីដេអូមួយនេះ ជិត៤ពាន់ដង៕


បើចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូទាំងអស់គ្នា៖



ប្រភព៖ K01