នុះវីវរហើយ...រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារីទ្ធ ប្រកាសចាត់វិធានការ លើមន្រ្តីដែលមានឈ្មោះ បើកប្រាក់ខែ តែមិនមកធ្វើការ...
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារីទ្ធ បានប្រកាសជាបន្ទាន់ លើមន្រ្តីណាដែលមានឈ្មោះ បើកប្រាក់ខែ តែមិនមកធ្វើការ។


បើយោងតាមគណនីហ្វេសប៊ុករបស់លោក ខៀវ កញ្ញារីទ្ធ បានបង្ហោះសារយ៉ាងដូច្នេះថា "ក្រោយពីមានការរអ៊ូរទាំ របស់មន្ត្រីក្រសួងព័ត៌មាន ក្រសួងព័ត៌មានសុំឲ្យ គ្រប់អគ្គនាយកដ្ឋានបញ្ជូនឈ្មោះ និងរូបថតមន្ត្រីណាខ្លះ ដែលមានតែឈ្មោះតែបើកប្រាក់ខែ ដើម្បីរួមចំណែកអភិបាលកិច្ចល្អរបស់ រាជរដ្ឋាភិបាល ដើម្បីខ្ញុំបង្ហោះរូប អ្នកដែលស៊ីលើកម្លាំងមន្ត្រីក្រសួង"។


ប្រភព៖ ខៀវ កញ្ញារីទ្ធ