គំរូល្អ...លោកគ្រូពេទ្យម្នាក់​ បង្ហោះសារហួសចិត្តនិងម្តាយនារីម្នាក់ដែលត្រូវជាកូន បានរលូតកូនក្នុងផ្ទៃ ស្ទើរតែបាត់បង់ជីវិត តែម្តាយនាងប្រាប់ថា ស្លាប់អីស្លាប់ទៅ ព្រោះរវល់តែសប្បាយជាប្តីថ្មី...
-

ហ្វេសប៊ុក៖ បើយោងតាមគណនីហ្វេសប៊ុករបស់លោកគ្រូពេទ្យម្នាក់ ដែលមានឈ្មោះថា Chet Sok​ បានធ្វើការបង្ហោះរូបភាព​ របស់ប្អូនស្រីម្នាក់ ដែលមានកូន៦ខែរលូតធ្លាក់ឈាមពីចំការដូងរហូតដល់ខណ្ឌសែនសុខស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់ដោយការបាត់បង់ឈាម ហើយអ្វីដែលហួសចិត្តនោះគឺ គ្រូពេទ្យបានតេទៅម្តាយ ម្តាយមិនលើកព្រោះតែរវល់នៅជាមួយប្តីចុង  រីឯអាចង្រៃដែលធ្វើអោយនាងមានផ្ទៃ៦ខែក៍មិនខ្វល់ពីនាងទៀត ទើបគ្រូពេទ្យសម្រេចចិត្តធ្វើការជួយសង្គ្រោះនាងតែម្តង។


បើយោងតាមម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់យ៉ាងដូច្នេះថា "បានទទូលការអនុញ្ញាតពីប្អូនស្រីក្នុងការបង្ហោះរូបភាពនេះដោយហួសចិត្តពេក មានកូន៦ខែរលូតធ្លាក់ឈាមពីចំការដូងរហូតដល់ខណ្ឌសែនសុខស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់ដោយការបាត់បង់ឈាម ទូរសព្ទទៅម្តាយអោយមកផ្តិតមេដៃអនុញ្ញាតអោយគ្រូពេទ្យសង្គ្រោះបន្ទាន់គាត់មិនមក គ្រូពេទ្យខលហើយខលទៀតតែមិនរវល់ ស្លាប់អីស្លាប់ទៅព្រោះរវល់នៅជាមួយប្តីចុង រីឯអាចង្រៃដែលធ្វើអោយនាងមានផ្ទៃ៦ខែក៍មិនខ្វល់ ករណីនេះបើជួយមិនបានហើយបាត់បង់ជីវិតវិញគឺសំបូរអ្នកមកប្តឹងរករឿងពេទ្យ ថាពេទ្យគិតតែពីលុយមិនសង្គ្រោះ (មិនចង់ល្បីអីទេតែវាហួសចិត្តពេក)"។


ប្រភព៖ Chet Sok