លោក លាង ឧត្តម សំណូមពរឲ្យដាក់ធុងសំរាមឲ្យបានច្រើនជាងនេះ សុខចិត្តឲ្យលើសតែ កុំអោយខ្វះ សុខចិត្តស្រឡះ កុំអោយជ្រុះធ្លាក់ប្រលាក់រញ៉េរញ៉ៃបែបនេះ
-

ប្រិយមិត្តប្រាកដជាបានស្គាល់ពីវត្តមានរបស់តារាសម្តែង លោក លាង  ឧត្តម ដែលលោកជាតារាសម្តែងមួយរូប ទទួលបានការគាំទ្រ ជាខ្លាំង។ តារាសម្តែងរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "? គ្រាន់តែសំណូមពរតែប៉ុណ្ណោះ ម្យ៉ាងនៅមុខបរមរាជវាំង។


ដាក់ធុងសំរាមអោយបានច្រើនជាងនេះបានទេ សុខចិត្តអោយលើសតែ កុំអោយខ្វះ សុខចិត្តស្រឡះ កុំអោយជ្រុះធ្លាក់ប្រលាក់រញ៉េរញ៉ៃបែបនេះអី។


ហើយក៍សូមសំណូមពរអោយពុកម៉ែ បងប្អូនយើង ជួយថែរក្សាបរិស្ថានទាំងអស់គា្នណាបាទ អនាមយ័នាំមកនូវសុខភាព"។


ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានបង្ហោះសារគាំទ្រ ចំពោះសំណើរដ៏ល្អមួយនេះ ៕


ប្រភព៖ Leang Uodom-One