នេះគឺជាលើកទី៨ហើយ...លោកតាន់ គឹមសួរថា លោកនឹងឡើងកំពូលឱរ៉ាល់ រហូតទាល់តែលែងមានការកាប់បំផ្លាញព្រៃឈើ ទៀត...
ស៊ីហៀង
-

ហ្វេសប៊ុក៖ លោកតាន់ គឹមសួរ ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៏ និងបានជួយដល់សង្គមជាច្រើន ហើយនាពេលថ្មីៗនេះ លោកក៏មានគម្រោងដាំដើមឈើ ១០ម៉ឺនដើម ទៀតផង។


នៅក្នុងគណនីហ្វេសប៊ុករបស់លោក តាន់​ គឹមសួរ ក៏បង្ហោះសារថា "នេះគឺជាលើកទី៨របស់ខ្ញុំដែលបានឡើងទៅដល់កំពូលភ្នំឱរ៉ាល់ ហើយខ្ញុំនៅតែបន្តឡើង ឡើងរហូតទាល់តែលែងមានការកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យដូចរាល់ថ្ងៃនេះ។ ហើយនេះក៏ជាលើកទី២របស់ខ្ញុំដែលបានទៅដល់កន្លែងយន្តហោះធ្លាក់ ទៅលើកនេះ ខ្ញុំបានយកបំណែកបន្តិចបន្តួចនៃយន្តហើយនេះដើម្បីប្រគល់ជូនបងប្រុស Vimean Sokhaធ្វើការរក្សាទុកនៅក្នុងសារមន្ទីបុរាណរបស់គាត់ដើម្បីបង្ហាញជូនបងប្អូនខ្មែរមួយចំនួនដែលគ្មានឱកាសបានឡើងទៅទីនោះដើម្បីស្វែងយល់អំពីប្រវត្តិនៃយន្តហោះនេះ។ បើមានការខុសឆ្គងយ៉ាងណា សូមពុកម៉ែបងប្អូនជួយណែនាំផង ខ្ញុំនឹងយករបស់ទាំងនេះទៅទុកដាក់នៅកន្លែងដើមវិញ???"។


មានវិដេអូ៖



ប្រភព៖ Tan Kimsour