លោកស្រី ម៉ម សុម៉ាលី ថា អ្នកកេីតមិនទាន់មិនដឹងទេថាយេីងឈឺចាប់ប៉ុណ្ណា កាលជំនាន់ ៣ឆ្នាំ នោះ..
-

មហាជនប្រាកដជាបានស្គាល់លោកស្រី ម៉ម សុម៉ាលី ហើយមែនទេ?  លោកស្រីគឺជាមនុស្សម្នាក់ ដែលបានជួយដល់ក្មេងស្រីរងគ្រោះ ដោយការរំលោភបំពាន ពីសំណាក់អ្នកមានគុណ ក៏ដូចជាអ្នកជិតខាង ដែលបានធ្វើបាបចិត្តក្មេងស្រីឲ្យរស់នៅរងទុក្ខខ្លោចផ្សារ ឈឺចាប់ និងរស់នៅក្នុងភាពស្បៃអន្តការដ៏អាក្រក់​បំផុតសម្រាប់ជីវិតរបស់ពួកគេ ។ ក្មេងដែលរងគ្រោះ ដែលបានជួបនូវការលំបាក ដោយការរំលោភបំពាន ទាំងនោះ បានសូមអំពាវនាវដល់អ្នកមានគុណទាំងអស់ សូមកុំធ្វើបាបកូនដោយវិធីនេះ ព្រោះថាវាពិតជាព្រៃផ្សៃខ្លាំងសម្រាប់ពួកគេ។


ដោយឡែកកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ លោកស្រីក៏បានបង្ហោះសាររំលឹកពីអនុស្សាវរីយ៍ដ៏សែនជូរចត់មួយទៀត កាលពីជំនាន់ប៉ុលពត ។ លោកស្រីបានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុក​អមជាមួយនឹង រូបភាពដ៏កំសត់របស់ស្រីម្នាក់ពរកូនដៃ កាន់ដៃកូនរត់ យ៉ាងកំសត់ ទាំងទឹកភ្នែក​ ឈឺចាប់​ គ្មានអ្វីប្រៀបបាននោះ ។ ទឹកភ្នែកមួយនេះបាន ធ្វើឲ្យប្រជាជនខ្មែរមិនអាចបំភ្លេចបានអស់មួយជីវិត។


លោកស្រីបានរៀបរាប់ថា "អ្នកកេីតមិនទាន់មិនដឹងទេថាយេីងឈឺចាប់ប៉ុណ្ណា កាលជំនាន់ ៣ឆ្នាំ ជាននោះ ? ពួកយេីងត្រូវបំបែកចេញពីពុកម៉ែ ? ធ្វេីការបង្អត់អារហារ អ្នកចាំទេ កាលនោះយេីង បន់ស្រន់សុំតែរស់ទេ ?? មេីលរូបភាពនេះស្រណោះខ្លួនដែលធំជំនាន់នោះ ?រឿងទាំងឡាយដែលបានមកដិតដាមវាជាស្នាមដំបៅឈឺផ្សាមួយ ដែលដក់ជាប់រហូតថ្ងៃស្លាប់ ? បេីមិនបានអ្នកមានគុណ លោកពុកទី២ Samdech Hun Sen, Cambodian Prime Minister ទេម្លេះសមជីវិតយេីងគ្មានទេថ្ងៃនេះ ភាពញញឹម ការជួបជុំគ្រួសារយេីង ដោយរីករាយ យេីងម្នាក់ៗដែលមានជីវិតរស់នៅដោយបរិបូរណ៏គួរណាស់ តបស្នងសងគុណលោកដោយអំពេីរល្អ ការជួយគ្នា អត់អោនអោយគ្នាស្រលាញ់គ្នា ជាក្នុងនាមជនរួមជាតិ យេីងគ្រប់គ្នាមានតួនាទីថែរក្សាជាតិយេីងអោយមានស្ថេរភាព ?លោកមិនចង់បានអ្វីពីរយេីងទេ លោកចង់អោយតែយេីងបានសុខ គ្រប់គ្នា ❤️ រូបមួយសន្លឹកនេះធ្វេីអោយខ្ញុំក្តុកក្តួលណាស់ ? លោកហត់ណាស់ទំរាំមានថ្ងៃនេះ ថ្ងៃដែលគ្រួសារខ្មែរបានសន្តិភាព ?❤️ Sokha Try"។


ប្រភព៖ Mam Somaly