ចាំមើលមាននរណាខ្លះសរសើរពីគាត់ខ្លះ...មន្រ្តីនគរបាលចរាចរណ៍ ជួយរុញរថយន្ត របស់ប្រជាពលរដ្ឋដែលខូច នៅស្ដុបណតប្រ៊ីដ ដើម្បីសម្រួល កុំឲ្យមានការកកស្ទះចរាចរណ៍
ស៊ីហៀង
-

នៅថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០១៩នេះ បើយោងតាមគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះពីសកម្មភាពរបស់មន្រ្តីប៉ូលីសចរាចរណ៍ ខំប្រឹងរុញរថយន្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលខូចនៅស្តុបណតប្រ៊ីដ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ឲ្យងាយស្រូលក្នុងការធ្វើដំណើរ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបរាប់ថា "សកម្មភាព នគរបាលចរាចរណ៍ ជួយរុញរថយន្តខូច នៅស្ដុប​ណតប្រ៊ីដ។


នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរា​ចរណ៍ នៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ បាន​ជួយរុញរថយន្ត របស់ប្រជាពលរដ្ឋដែលខូច នៅស្ដុបណតប្រ៊ីដ ដើម្បីសម្រួល កុំឲ្យមានការកកស្ទះចរាចរណ៍"។ 


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ