បើអាណិតសូមជួយស៊ែរបន្តផង ! មានគេចង់ជួយលោកតាច្រើនណាស់ តែមិនទាន់ដឹងទេថាលោកតានៅកន្លែងណា
-

ពិតជាមានក្តីអាណិតអាសូរខ្លាំងណាស់ទៅដល់លោកតាម្នាក់ដែលគាត់មានអាយុ៨០ឆ្នាំហើយ ​ប៉ុន្តែនៅខំ​រែក​ចេ​​ក​ដើរលក់ទៀតដើម្បីជីបវិតនិងក្រពះ ដោយហេតុនេះហើយទើបធ្វើឲ្យលោកតាដើរលក់ចេករាប់រយគីឡូដីដើម្បីយកលុយទិញថ្មាំនិងសល់ខ្លះសម្រាប់ទិញបាយហូបតាមផ្លូវ ដោយសារតែវ័យចាស់ហើយ មិនមានកម្លាំងដូចមុនទើបធ្វើឲ្យលោកដាក់ចេកលក់មួយកន្លែងរួចក៏សម្រាក់ នៅតាមចិញ្ចើមផ្លូវដែរគេដើឆ្លងកាត់ទៅមក ។

យ៉ាងណាយើងមិនបានដឹង ថាលោកតានៅទីណាទេ បើមានអ្នកដឹងជួយប្រាប់ផង ព្រោះមានប្រិយមិត្តខ្លះ គាត់ចង់ជួយ ទោះពួកគាត់ មិនមែនជាអ្នកមាន ឫសេដ្ឋីក៏ដោយ ប៉ុន្តែវាជាទឹកចិត្តស្រលាញ់ និងក្ដីអាណិតរបស់ជនជាតិខ្មែរ។ បើដឹងសូមប្រាប់ពីទីតាំច្បាស់លាស់ផង ដើម្បីងាយស្រួលក្នុងការជួយដល់គាត់។