លោក ទៀ វិចិត្រ ថា ៖ ជីវិតខ្លីណាស់ អ្វីដែលគិតហើយនាំឲ្យយើងពិបាកចិត្ត កុំគិតច្រើនធ្វើអី បំភ្លេចរឿងមិនល្អ គិតអ្វីដែលគួរគិត ចាំអ្វីដែលគួរចាំ
ប្រិយមិត្តប្រាកដជាបានស្គាល់ហើយពីវត្តមានរបស់លោក ឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលលោកបានចូលរួមជួយដល់សង្គមជាច្រើន ហើយលោកក៏បានជួយដល់លោកតា លោកយាយ ចាស់ជរា ដែលលក់ដូរតាមផ្លូវ ធ្វើឲ្យមហាជនមានការគាំទ្រលោកយ៉ាងខ្លាំង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបង្ហោះសារយ៉ាងខ្លីថា "ជីវិតខ្លីណាស់....អ្វីដែលគិតហើយនាំឲ្យយើងពិបាកចិត្ត កុំគិតច្រើនធ្វើអី បំភ្លេចរឿងមិនល្អ គិតអ្វីដែលគួរគិត ចាំអ្វីដែលគួរចាំ...៚ ទៀ វិចិត្រ"។

ក្រោយពីលោកបង្ហោះសារលើបណ្តាញសង្គមភ្លាម ទទួលបានការគាំទ្រយ៉ាងខ្លាំង នូវពាក្យដែលលោកបង្ហោះពេញទំហឹង។













ប្រភព៖ ទៀ វិចិត្រ TEA VICHET
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។