នារីចម្រៀងកំសត់ ដាក់ពាក្យបណ្តឹងថៅកែអប្រិយ៍របស់ខ្លួន លោក ហុង ហ្សែន ដោយទាមទារសំណងជំងឺចិត្ត ៣ម៉ឺនដុល្លារ ទើបនាងសុខចិត្ត
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នារីវ័យក្មេងម្នាក់ មានឈ្មោះថា  ប្រាក់ ផាន់នី អាយុ១៩ឆ្នាំ នាងបានចាប់យកអាជីពជាអ្នកចម្រៀង សម្តែងក្នុងកម្មវិធីប្រគំតន្ត្រី​ (ខនសឺត) តាមខេត្តក្រុងនានា  គ្រាន់បានប្រាក់បន្តិចបន្តួត ដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែជីវិតរបស់នាង ហាក់មានការមានភាពជូរចត់ យ៉ាងខ្លាំងដោយសារថៅកែ បានតាមលួងលោមប្រលោមសុំស្នេហ៍ពីនាងជាង ១ឆ្នាំមកហើយ តែនាងមិនព្រមក៏ព្រោះដឹងថា គាត់មានប្រពន្ធ និងកូន២នាក់រួចទៅហើយ។ អ្វីដែលធ្វើឲ្យនាងឈឺចាប់នោះ គឺថៅកែរូបនេះ តាមឈ្នានីស និងមានពេលខ្លះរហូតប្រើហិង្សាទៀតផង។


ដោយទ្រាំការជិះជាន់ និងប្រើអំពើហិង្សាពីសំណាក់លោកថៅកែ មិនបាន កញ្ញាក៏សម្រេចចិត្តដាក់ពាក្យបណ្តឹង ចំពោះចិត្តអប្រិយ៍រូបនោះ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដង្កោ ដើម្បីជួយដោះស្រាយជូននាង និងចាត់ការទៅលើថៅកែរបស់ខ្លួន ដែលជាជនបង្ក ដោយទាមទារសំណងជំងឺចិត្តចំនួន ៣ម៉ឺនដុល្លារ ទើបនាងសុខចិត្ត។


គួរបញ្ជាក់ផងដែរថា ភ្នំពេញៈ កាលពីពេលថ្មីៗនេះ នារីជាអ្នកចំរៀងវ័យក្មេងម្នាក់ មានឈ្មោះ ប្រាក់ ផាន់នី ហៅអមរា អាយុ១៩ឆ្នាំ ជាអ្នកចម្រៀងក្នុងកម្មវិធីខនសឺតនានា និងជាអ្នកច្រៀងក្នុងកម្មវិធីកីឡារ បស់ស្ថានីយទូរស្សន៍ CNC បានរៀបរាប់ទាំងទឹកភ្នែកថា ព្រោះតែស្ថានភាពក្រីក្រ នាងបានបង្ខំចិត្តចាប់យកអាជីពជាអ្នកចម្រៀង សម្តែងក្នុងកម្មវិធីប្រគំតន្រ្តីខនសឺត តាមខេត្តក្រុងនានា គ្រាន់បានទទួលប្រាក់ឈ្នួលបន្តិចបន្តួច យកមកចិញ្ចឹមឪពុកម្ដាយចាស់ជរា និងចិញ្ចឹមប្អូនបង្កើត២នាក់ រស់នៅក្នុងបន្ទុក កំពុងរៀនសូត្រអោយបានខ្ពង់ខ្ពស់នឹងគេ។


ប៉ុន្តែមិននឹកស្មានថាការលះបង់កម្លាំងកាយចិត្ត តស៊ូដើម្បីគ្រួសារនេះ ត្រូវបានថៅកែដំឡើងឆាកតន្ត្រី ខនសឺតម្នាក់ មានឈ្មោះ ហុង ហ្សែន អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងបុរីឡាយគង់ ស្ថិតក្នុងភូមិមរ័ សង្កាត់-ខណ្ឌដង្កោ មកតាមយាយីជីវិតរបស់នាងគ្មានទីបញ្ចប់ឡើយ។


នារីរងគ្រោះបានបន្ដថា ការយាយីជីវិតនាងនេះ គឺលោកថៅកែរូបនេះ បានតាមលួងលោមប្រលោមសុំស្នេហ៍ពីនាងជាង១ឆ្នាំមកហើយ តែនាងមិនព្រមដាច់ខាតព្រោះដឹងថា គាត់មានប្រពន្ធនិងកូន២នាក់រួចទៅហើយ មិនបង្កើតឲ្យមានស្នេហាត្រីកោណស្អីនោះទេ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះ ការបដិសេធស្នេហ៍របស់នាងបានធ្វើឲ្យលោកថៅកែចិត្តឃោឃៅម្នាក់នេះ ស្តាប់មិនចូលត្រចៀក រួចថែមទាំងមានគំនិតតាមឈ្នានីស យាយីមិនឲ្យនាងបានសុខស្រួលឡើយ។


ហើយថែមទាំងបានប្រើអំពើហិង្សាដាក់នាង ពេលនាងចេញទៅប្រគំតន្រ្តីតាមបណ្តាខេត្ត.ក្រុង រហូតមានរបួសស្នាមចំនួន៤លើក មកហើយ ដោយចុងក្រោយនេះ នាងទ្រាំលែងបានក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌។


ក្នុងទឹកមុខក្រៀមក្រំ លាយជាមួយការបង្ហូរទឹកភ្នែកជោកថ្ពាល់ នាងពិតទទួលយកមិនបានឡើយចំពោះអំពើហិង្សា និងគំនិតចេតនាទុច្ចរិតរុកគួនខាងផ្លូវភេទ ពីលោក ហុង ហ្សែន ជាថៅកែដំឡើងឆាកតន្ត្រីខនសឺត ដែលតាមយាយីជីវិតនាងមិនឲ្យរស់សុខស្រួល និងមិនឲ្យនាងប្រកបរបរ ជាអ្នកចម្រៀងគ្រាន់បានប្រាក់យកមកចិញ្ចឹមជីវិតនិង គ្រួសារនោះ ៕