សូមលោកអភិបាលស្រុកស្វាយលើ​ មើលកូនចៅរបស់លោកផង! ខ្ញុំបាត់សំបុត្របញ្ជាក់កំណើត សុំឲ្យពួកគាត់ជួយ តែនិយាយថារវល់ម៉ែឪ អារវល់ហើយ ម្ដងថ្ងៃនេះ ម្ដងថ្ងៃនោះ ឲ្យតែទៅជួបពេលណារវល់ណាស់ មិនព្រឺចភ្នែកទេ!
-

ហ្វេសបុកៈ កាលពីថ្មីៗនេះ មានគណនីហ្វេសបុកមួយ មានឈ្មោះ កូន នាក់ស្វាយលើ បានបង្ហោះសារខ្លីមួយលើបណ្ដាញសង្គមថា "សូមលោកអភិបាលស្រុកស្វាយលើ​ មើលកូនចៅរបស់លោកផង ខ្ញុំបានបាត់សំបុត្របញ្ជាក់កំណើតទៅរកនៅសាលាស្រុក គាត់ថារវល់ចាំកន្លះខែក្រោយ ឬមួយខែក្រោយចាំមកយក​ ដល់កន្លះខែក្រោយមកខ្ញុំទៅសួរគាត់ ថាមិនទាន់បានរកទេរវល់ណាស់​ ចាំបួនដប់ថ្ងៃទៀតចាំមកម្ដងទៀតមកពូ​ តែខ្ញុំបានទៅសួរជាបន្តរបន្ទាប់ រហូតតាមពេលដែលពួកគាត់បានណាត់ តែគាត់នៅតែនិយាយថា មិនទាន់បានរកទេពូពួកខ្ញុំរវល់ណាស់​ ហើយគាត់និយាយតែមុខខ្ញុំគាត់មិនមើលផង មកដល់ពេលនេះជាងកន្លះឆ្នាំហើយ រាល់ពេលដែលខ្ញុំទៅ ខ្ញុំតែងសង្កេតមើលពួកគាត់រវល់មែន​ រវល់មើលទូរសព្ទគ្រប់ដៃ​"។

ចំពោះមតិបងប្អូនវិញយល់យ៉ាងណាដែរ ហើយមានអារម្មណ៍បែបណា ពេលឃើញទង្វើរបស់មន្រ្ដីនៅសាលាស្រុកមួយក្រុមនេះ? 

ប្រភពៈ កូន នាក់ស្វាយលើ