ជួយស៊ែរម្នាក់មួយ ប្រុងប្រយ័ត្នទាំងអស់គ្នា! ឪពុកស្រែកទ្រហោយំ ខណៈដែលដើរមកមើលស្រូវជាកូនស្រី តែអកុសលត្រូវរន្ទះបាញ់កូនស្រីស្លាប់ភ្លាមៗ (មានវីដេអូ)
សីហា
-

កាលពីថ្មីៗនេះ បាតុភូត​រន្ទះបាញ់ ​និង​ខ្យល់​កន្ត្រាក់ បានឆក់យកជីវិតនារីវ័យក្មេងម្នាក់ស្លាប់យ៉ាងអាណោចអាធម៌ ខណៈឪពុកនិងកូនស្រី កំពុងតែដើរទៅមើលស្រូវ ស្រាប់តែភ្លាមៗនោះ មានភ្លៀងធ្លាក់ខ្លាំង និងលាយលំជាមួយរន្ទះបាញ់ ក៏បណ្តាលឲ្យបាញ់ចំ កូនស្រី ចំនែកឪពុកស្រែកទ្រហោយំ​ឱប​សព​កូន​ទាំង​ក្នុងអារម្មណ៍នឹកស្មានមិនដល់ ថាកូនស្រីគាត់អាយុខ្លីដល់ថ្នាក់នេះ។  ហេតុការណ៍​ដ៏​ឈឺចាប់​ដោយសារ​គ្រោះធម្មជាតិ​នេះ បានកើត​ឡើង​នៅ​វាលស្រែ​ភូមិ​ព្រីង​ជ្រុំ ឃំ​ព្រីង​ជ្រុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម នា​វេលា​ម៉ោង​៣:៤០​នាទី ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ។​

បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា «Mrr MC Man» បាន​បង្ហោះ​វីដេអូ និង​សរសេរ​រៀប​រាប់ទាំង​ក្តុកក្តួល​ថា​៖ «​អាណិត​គាត់​ណាស់ មក​ព្រោះស្រូវ តែ​ដើរ​មិនទាន់​ដល់​ស្រែ​ផង​ត្រូវ​#​រន្ទះបាញ់​ឆក់យក​អាយុជីវិត​ភ្លាមៗ​មួយ​រំពេច ស្លាប់ចោល​ប្ដី និង​កូនស្រី​តូច​ម្នាក់ ឪពុក​ទ្រហោយំ​ឱប​សព​កូន​ទាំង​ក្ដុកក្ដួល ខណៈពេល​មក​ព្រោះស្រូវ​តែ​ពីរ​នាក់​ឪពុក​និង​កូន ត្រូវ​រន្ទះបាញ់​កូន​ស្លាប់​ភ្លាមៗ ថ្ងៃកើតហេតុ​: ថ្ងៃទី​22/​ឧសភា​/2019 ម៉ោង 3: 40​នាទី ស្ថិតនៅ​#​រន្ទះបាញ់​ស្លាប់​ភ្លាមៗ ស្ថិតនៅ​វាលស្រែ #​ភូមិ​ព្រីង​ជ្រុំ #​ឃំ​ព្រីង​ជ្រុំ #​ស្រុក​ជើងព្រៃ #​ខេត្តកំពង់ចាម​,» ៕​