ប្អូនស្រីពិការជើម្នាក់គាត់បានធ្វើឲ្យអ្នកទស្សនាមានការអាណិតខ្លាំងណាស់ ដោយសារតែមានវិដេអូមួយឃ្លីបបានត្រូវបានបង្ហាញនៅលើបណ្តាញសង្គមនិងមានការចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីជីវិតរបស់កុមារីម្នាក់ដែលគាត់ពិការជើងទាំងសងខាង ហើយខំព្រឹងត្រដដើរទៅសាលារៀងទាំងលំបាក ដើម្បីចំណេះវិជ្ជា ។

គណនីហ្វេសប៊ុកដែលមានឈ្មោះថា "Uon Sophal " បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមថា " ថ្ងៃទី24/05/2019
ខ្ញុំ អ៊ួន សុផល ជំទប់2 ឃុំដំណាក់សុក្រំស្រុកដងទង់ ខេត្តកំពត។ដោយឃើញកុមារី ម្នាក់នេះ ពិការ ហើយចង់រៀន ដើម្បីជួយលើកទឹកចិត្ត សូមអំពាវនាវដល់ព្រះតេជ្ជៈគុណ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាអ្នកមានធម៍
សប្បុរស ជួយជាថវិកា តិចក្ដីច្រើនក្ដី ជាមួយយើងខ្ញុំ ប្រចាំខែ ដល់កុមារម្នាក់នេះជាកាបង្កើនចំណាប់ថ្នាក់ ក្នុងសាលា។
( បើចាប់អារម្មណ៍សូមទំនាក់ទំនងជាមួយខ្ញុំ012និង093/528 305)សូមអរគុណ។" សូមទស្សនាវីដេអូខាងក្រោម៖

