លោក យឹម តាស្រង់ ថា សំលេងរបស់ ធឿន បុរី ពិបាករកអ្នកដែលមានសំលេងបែបលន្លង់លន្លោចដូចណាស់ នៅកម្ពុជា ...(មានវិដេអូ)
-

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង សំលេងក្រអួនក្រអៅ និងទាក់ចិត្តអ្នកគាំទ្របានយ៉ាងច្រើនក្រោយពីបានចូលក្នុងផលិតកម្ម «Galaxy» ដែលជារបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ។ នាពេលបច្ចុប្បន្នកុមារា  កុមារា ធឿន បុរី ទើបតែចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា "រដូវភ្លៀងធ្លាក់" កាន់តែទទួលបានការគាំទ្រពេញចិត្តជាខ្លាំង។ 


អ្វីដែលធ្វើឲ្យកុមារារូបនេះ បានសាងភាពល្បីល្បាញបានឆាប់រហ័សបែបនេះ គឺមកពីទេពកោសល្យ និងទឹកដមដ៏ក្រអួនក្រអៅរបស់ក្មួយ ។ ហើយតាមការឲ្យដឹងពីកវីនិពន្ធដ៏ល្បីឈ្មោះ លោក យឹម តាស្រង់ បានឲ្យដឹងថា ដោយសារតែមានការគាំទ្ររបស់ពុកម៉ែ បងប្អូន និងទស្សនិកជន ទើបធ្វើឲ្យកុមារារូបនេះ មានជីវភាពបានប្រសើរជាងមុន​ ។


នៅក្នុងគណនីហ្វេសប៊ុករបស់លោកកវីនិពន្ធ លោក យឹម តាស្រង់ បានបង្ហោះសារកើតសរសើរចំពោះប្អូនប្រុស ដោយលោកបានរៀបរាប់ថា "ពីមួយពេលទៅមួយពេល ក្មួយកាន់តែចេះប្រើសំឡេងបានយ៉ាងល្អដែលអាចនិយាយថាកុមារនៅកម្ពុជាពិបាករកអ្នកដែលមានសំឡេងបែបលន្លង់លន្លោចដូចក្មួយណាស់ ពូតែងញញឹមនៅពេលដែលឃើញជីវភាពគ្រួសារក្មួយកាន់តែរីកចម្រើនដោយសារក្មួយ នាពេលនេះក្មួយអាចរកបានក្នុង១ខែៗរាប់ពាន់ដុល្លា ពេលខ្លះក្មួយមិនសូវហ៊ានទទួលខនសឺត និងកម្មវិធីនានាដោយសារក្មួយនៅក្មេងជាប់រៀនសូត្រ"៕


មានវិដេអូ៖



ប្រភព៖ Yem Tasrong